Monday, November 25, 2024
Homeព័ត៌មានជាតិប្រពន្ធស្រវឹង ខឹ...ងប្តីបន្ទោស ចង....ក

ប្រពន្ធស្រវឹង ខឹ…ងប្តីបន្ទោស ចង….ក

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ ទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹង កើតមានទំនាស់ពាក្យសម្តីជាមួយប្តី និងត្រូវប្តីស្តីបន្ទោស ២-៣ម៉ាត់ ស្រាប់តែមួម៉ៅក្តៅចិត្ត រត់ទៅចងក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៣ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី។

ស្ត្រីដែលចងកសម្លាប់ខ្លួន មានឈ្មោះកយ សុភឿត អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី។

តាមការបំភ្លឺពីសាច់ញាតិរបស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធ បានទៅផឹកស្រាស្រវឹង លុះត្រឡប់មកដល់ផ្ទះវិញ ក៏កើតមានទំនាស់ពាក្យសម្តីជាមួយប្តី និងត្រូវប្តីស្តីបន្ទោស ២-៣ម៉ាត់ បន្ទាប់មក ក៏នាំគ្នាចូលសម្រាកអស់ទៅ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ ខណៈបុរសជាប្តីភ្ញាក់ដឹងខ្លួនឡើង ក៏ប្រទះឃើញប្រពន្ធរបស់ខ្លួនចងកស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុករុក្ខគិរី សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសពជនរងគ្រោះ រួចបញ្ជាក់ថា ស្ត្រីរងគ្រោះ ពិតជាចងកសម្លាប់ខ្លួនប្រាកដមែន។

សពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES