Monday, November 25, 2024
Homeព័ត៌មានជាតិសង្សារសុំបែក ច...ង..កស្លា....ប់

សង្សារសុំបែក ច…ង..កស្លា….ប់

ខេត្តស្វាយរៀង ៖ យុវជនម្នាក់ បានកើតមានវិបត្តិស្នេហា ត្រូវសង្សារសុំបែកចែកផ្លូវ ជាហេតុធ្វើឱ្យឈឺចិត្តស្អិតទ្រូង លែងចង់រស់ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ដេករបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង១៣នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣  នៅចំណុចបន្ទប់ដេករបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអង្គ្រង ឃុំស្វាយរំពា ស្រុកស្វាយទាប។

យុវជនដែលចងកសម្លាប់ខ្លួន មានឈ្មោះពៅ បញ្ញាសិទ្ធិ អាយុ២១ឆ្នាំ មុខរបរកសិករ មានលំនៅភូមិភូមិអង្គ្រង ឃុំស្វាយរំពា ស្រុកស្វាយទាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសារបានរៀបចំដាំបាយ ធ្វើម្ហូបឆ្អិនហើយ ក៏បានរៀបចំហូបជុំគ្នា បន្ទាប់មក ដោយបាត់មិនឃើញជនរងគ្រោះចេញពីបន្ទប់ មកហូបបាយ ក្រុមគ្រួសារបានស្រែកហៅដែរ តែមិនឮសំឡេងឆ្លើយតបសោះ ទើបដើរទៅគោះទ្វារហៅ ក៏នៅតែមិនឮសំឡេងឆ្លើយ ហើយមិនឃើញបើកទ្វារឱ្យទៀត ទើបមានការសង្ស័យ ក៏បើកទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះ បានចងកស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗតែម្តង។

ក្រោយពីមានសេចក្តីរាយការណ៍ពីអាជ្ញាធរភូមិ សមត្ថកិច្ចស្រុក និងនគរបាលប៉ុស្តិ៍ ព្រមទាំងគ្រូពេទ្យ បានចុះមកពិនិត្យទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនប្រាកដមែន ដោយបានយកខ្សែសម្រាប់ចងក្របី យកមកចងកភ្ជាប់ទៅចម្រឹងបង្អួចបន្ទប់ដេករបស់ខ្លួន បណ្តាលឱ្យស្លាប់។

ដោយឡែក នៅក្បែរសព សមត្ថកិច្ចបានឃើញទូរស័ព្ទ ១គ្រឿង និងឃើញមានលេងឆាតជាមួយមនុស្សស្រី សង្ស័យជាសង្សារ ហើយសង្ស័យថានារីជាសង្សារសុំបែក ទើបបណ្តាលឱ្យយុវជនរងគ្រោះ គិតខ្លីបែបនេះ។

ក្រោយពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES