កីឡាករចាំទីក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លឹប Aston Villa កីឡាករ Emiliano Martinez ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ ជាង២៤០០០ដុល្លារសម្រាប់ទិញឆ្កែយាម មេដាយបាល់ទាត់ពិភពលោក។
Martinez បានទិញឆ្កែឆ្មាំ Belgian Malinois ដែលត្រូវបានប្រើប្រាស់ដោយ SAS និង US Navy Seals នៅក្នុងតំបន់ប្រយុទ្ធ នេះបើយោងតាមសារព័ត៌មាន Daily Star ។
កីឡាករវ័យ៣០ឆ្នាំរូបនេះគឺជាផ្នែកសំខាន់នៃភាពជោគជ័យក្នុងការប្រកួត World Cup របស់ប្រទេសអាហ្សង់ទីន ខណៈដែលគាត់បានយកស្រោមដៃមាស ហើយបានដើរតួក្នុងការស៊ុតបាល់ប៉េណាល់ទីចំនួនពីរលើកអំឡុងពេលការប្រកួតនៅប្រទេសកាតា។
គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta និងអ្នកចាំទីសញ្ជាតិបារាំង Hugo Lloris ស្ថិតក្នុងចំណោមតារាបាល់ទាត់ដែលបានទិញឆ្កែយាមពីក្រុមហ៊ុននាពេលកន្លងមក៕