Monday, November 25, 2024
Homeព័ត៌មានជាតិប្តីឈឺធ្ង..ន់ គ្រូទាយថា ប្រពន្ធច...ងព្រលឹ...ងប្តីដាក់ក្អម កប់ដី

ប្តីឈឺធ្ង..ន់ គ្រូទាយថា ប្រពន្ធច…ងព្រលឹ…ងប្តីដាក់ក្អម កប់ដី

ខេត្តកំពត ៖ បុរសម្នាក់ បានកើតមាន ជំងឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរ- ពេទ្យ ឯរាជធានីភ្នំពេញ លុះសាច់ ញាតិក្រុម គ្រួសារមិនអស់ចិត្ត ក៏រត់ទៅពឹងពរគ្រូហោ ទស្សន៍ទាយ ស្រាប់តែគ្រូហោ ទាយថាមូល- ហេតុមកពីស្ត្រីជាប្រពន្ធ បានពឹងគ្រូខ្មែរ ចង ព្រលឹងប្តីរបស់ខ្លួន ដាក់ចូលក្អម រួចយកទៅ កប់ក្នុងដីពីមុខផ្ទះ ដើម្បីកុំឱ្យប្តីលួចមានស្រី ផ្សេង ហេតុនេះទាល់តែ គាស់យកក្អមនោះ ឡើងមកវិញ ទើបបុរសជាប្តី បានជាសះស្បើយ ពុំនោះទេ ទោះជាចំណាយលុយព្យាបាល យ៉ាងណា ក៏ឥតប្រយោជន៍ដែរ។

បុរសជាប្តី មានឈ្មោះចាន់ សារី ហៅ យើន អាយុ៥២ឆ្នាំ មានប្រពន្ធមានកូន រស់ នៅភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង ស្រុក កំពង់ត្រាច ខេត្តកំពត កំពុងមានជំងឺឈឺធ្ងន់ និងត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ។ ចំណែកស្ត្រីជាប្រពន្ធ ដែល ទទួលរងការចោទប្រកាន់ពីក្រុមគ្រួសារខាង ប្តី មានឈ្មោះ គង។

តាមសម្តីស្ត្រីឈ្មោះចាន់ ភោគទូច អាយុ ៥៧ឆ្នាំ ត្រូវជាបងស្រីបង្តើតបុរសកំពុងឈឺ ធ្ងន់ បានឱ្យដឹងថា ប្អូនប្រូសរបស់គាត់ ព្យា-បាលនៅពេទ្យ មិនជាទេ ព្រោះប្អូនប្រុសគាត់ បើតាមការទស្សន៍ទាយថា “មានគេពឹងគ្រូ ខ្មែរ ឱ្យចងព្រលឹងប្អូនប្រុស គាត់នៅក្នុងក្អម ហើយកប់ដី នៅមុខផ្ទះ របស់ខ្លួន”។

បងស្រីបុរសខាងលើ បានបន្តថា អ្នកផ្ទះ ជាអ្នកពឹងគ្រូឱ្យធ្វើអំពើចងព្រលឹងបុរសជាប្តី ដាក់ក្នុងក្អម ហើយកប់ដី ព្រោះប្អូនូថ្លៃរបស់ គាត់ ឈ្មោះ គង ជាប្រពន្ធ បានចោទប្តីថា លួចមានស្រីផ្សេង។ តាមការទស្សន៍ទាយ របស់ហោ ទោះព្យាបាលពេទ្យ អស់លុយ ប៉ុន្មានក៏ព្យាបាលមិនជាដែរ ទាល់តែដឹក អ្នកឈឺនោះ ត្រឡប់មកពីភ្នំពេញ វិញ ទើប គ្រូខ្មែរមើលជា ហើយអ្វីដែលសំខាន់ គឺជីក រកក្អមដែលនាងជាប្រពន្ធ បានពឹងគេឱ្យចង ព្រលឹងប្តីដាក់ក្នុងក្អម ហើយកប់ក្នុងដីនោះ ឱ្យឃើញ និងត្រូវជីកកាយឡើងមកវិញ ទើប បុរសឈឺធ្ងន់ បានធូរស្រាលវិញ។

ជុំវិញករណីនេះដែរ កាលពីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បងប្រុស បងស្រីរបស់បុរសឈ្មោះចាន់ សារី ហៅ យើន បានជិះម៉ូតូមកពីភូមិក្រាំងដូង មកដល់ ផ្ទះប្អូនប្រុសឈ្មោះចាន់ សារី ហៅយើន នៅ ភូមិភ្នំខ្យង ហើយពួកគាត់បានសម្លឹងមើល តាមការចង្អុលបង្ហាញពីគ្រូខ្មែរ ចំណុចគេ ចងព្រលឹងប្អូនប្រុសដាក់ក្នុងក្អម កប់ដីក្បែរ ដើមដូង ត្រូវបានគេជីករណ្តៅ ចំនួន២កន្លែង រុករកក្អមដែលគេចងព្រលឹងឈ្មោះចាន់ សារី ហៅយើន ដាក់ក្អមនោះ។

អ្នកជីករកនោះ គឺជាកូនប្រសាប្រុស របស់បុរសឈឺធ្ងន់ តែជីករកមិនទាន់ឃើញ ទេ រង់ចាំដឹកអ្នកជំងឺត្រឡប់មកដល់ផ្ទះសិន ទើបក្រុមសាច់ញាតិខាងចាន់ សារី ជីករក ម្តងទៀត ឱ្យអស់ការសង្ស័យ។

ជុំវិញករណីខាងលើនេះ នៅមិនទាន់ មានការបំភ្លឺពីស្ត្រីជាប្រពន្ធបុរសដែលកំពុង ឈឺធ្ងន់ខាងលើនៅឡើយទេ កាលពីម្សិល-មិញ។ យ៉ាងណា យើងរង់ចាំទទួលការបក ស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES