Monday, November 25, 2024
Homeព័ត៌មានជាតិឪបើកម៉ូតូកង់បី ធ្លា....ក់កូ...នស្រី ឡានដឹកដីកិ...នខ្ទេ...ចក្បាល

ឪបើកម៉ូតូកង់បី ធ្លា….ក់កូ…នស្រី ឡានដឹកដីកិ…នខ្ទេ…ចក្បាល

ភ្នំពេញ ៖ បុរសម្នាក់ ហេតុតែជីវភាព គ្រួសារខ្វះខាត ទ័លដៃជើង ទើបសម្រេច យកកូនស្រីតូចម្នាក់ តាមខ្លួន ចេញរត់ម៉ូតូ កង់បី តាំងពីកូនស្រីទើបនឹងមានអាយុ ៣ ខែមកម៉្លេះ ដោយទុកឱ្យប្រពន្ធចូលធ្វើការ រោងចក្រ គ្រាន់រកប្រាក់ចំណូល​ផ្សែផ្សំគ្នា ទប់ទល់ការចំណាយ។ លុះពេលនេះ កូនស្រី វ័យ២ខួប ក៏នៅតែយកមកតាមជាប់ខ្លួន ដដែល ស្រាប់តែអកុសល ពេលកំពុងបើក ម៉ូតូកង់បី តាមផ្លូវ កូនស្រីតូចបានធ្លាក់ពីលើ ម៉ូតូកង់បី ត្រូវរថយន្តដឹកដី១គ្រឿង កិន ខ្ទេចក្បាលស្លាប់នៅនឹងកន្លែងយ៉ាងរន្ធត់ ធ្វើ ឱ្យបុរសជាឪពុក ទួញយំបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បាន កើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅត្រង់ម្តុំ រង្វង់មូលកួរស្រូវ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់បី ១គ្រឿង បើកបរដោយបុរសម្នាក់ ជាឪពុក និងកូនស្រីតូចម្នាក់ អាយុពីរខួប ធ្វើដំណើរ តាមបណ្តោយផ្លូវ៦០ម៉ែត្រ។ លុះពេលមក ដល់ត្រង់ចំណុចកើតហេតុ ត្រង់រង្វង់មូល កួរស្រូវ ស្រាប់តែកូនតូចនោះ បានស្រែក ប្រាប់ឪពុកថា ធ្លាក់កាដុងទឹក ហើយកូនតូច នោះឈោងដៃរើស ក៏បណ្តាលឱ្យធ្លាក់ពីលើ ម៉ូតូកង់បី ស្របពេលនោះ មានរថយន្តបែន ដឹកដី ធុនធំ១គ្រឿង បើកបរដល់ ជ្រុលកិន ចំក្បាលក្មេងស្រីរងគ្រោះ បណ្តាលឱ្យបែក ខ្ទេចក្បាល ស្លាប់យ៉ាងអាណោចអាធ័ម។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះមកអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនតៃកុង រថយន្ត នាំយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

តាមសម្តីបុរសជាឪពុកក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងតក់ស្លុតថា មុនកើតហេតុ គាត់បានបើកម៉ូតូកង់បី ដឹកកូនស្រី ធ្វើដំណើរ ពីផ្លូវ៦០ម៉ែត្រ បំណងទៅស្រុកកំណើត នៅឯ ភូមិត្រពាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្ត តាកែវ លុះមកដល់ពាក់កណ្តាលផ្លូវ ត្រង់ ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យកូនស្រីគាត់អាយុ ២ខួបបាត់បង់ ជីវិតយ៉ាងអាណោចអាធ័មបែបនេះតែម្តង។

បុរសជាឪពុក បានបន្តទាំងទឹកភ្នែកថា ជីវភាពគ្រួសាររបស់គាត់ទីទ័លក្រខ្លាំងណាស់ និងថែមទាំងទ័លដៃជើងទៀតផង ទើបគាត់ បានយកកូនស្រីម្នាក់នេះតាមខ្លួន (ចេញ មករត់កង់បី) តាំងពីនាងនៅអាយុ ៣ខែមក ម៉្លេះ រីឯប្រពន្ធរបស់គាត់ ធ្វើការនៅរោង-ចក្រ។ លុះដល់ពេល នេះកូនស្រីគាត់មានវ័យ ២ខួបទៅហើយ និងកំពុងពេញស្រលាញ់ បែរជាមកជួបគ្រោះអកុសលបែបនេះទៅវិញ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានធ្វើ កំណត់ហេតុ ប្រគល់សពឱ្យបុរសជាឪពុក យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុក កំណើត៕

RELATED ARTICLES