WAYNE ROONEY អាចនឹងទទួលបានឱកាសជាលើកទីពីរដើម្បីក្លាយជាគ្រូបង្វឹករបស់ក្លឹប Everton ខណៈដែល តំណែងរបស់គ្រូបង្វឹក Frank Lampard កំពុងរងការគំរាមកំហែងនៃការបណ្តេញចេញពីតំណែង ។
អតីតកីឡាករឆ្នើមរបស់ ក្លឹបEverton ស្ថិតក្នុងបញ្ជីបេក្ខភាពដ៏មានសក្តានុពលដើម្បីជំនួស Lampard បន្ទាប់ពី ការប្រកួតចាញ់ក្រុម Brighton ក្នុងលទ្ធផល ៤-១កាលពីថ្ងៃអង្គារ។
ក្រុម Toffees ស្ថិតក្នុងតំបន់កាត់ចោលនៃ ក្របខណ្ឌប្រឺមីញេលីកក្នុងចំណាត់ថ្នាក់លេខ១៨ ដោយមានតែ ១៥ ពិន្ទុ ប៉ុណ្ណោះ។
Rooney ដែលបានលេងឱ្យ Everton ពីរដងក្នុងអំឡុងពេលអាជីពបាល់ទាត់របស់គាត់បានចូលរួមនៅក្នុងដំណើរ ការដោយអតីតគ្រូបង្វឹកបែលហ្ស៊ិក Roberto Martinez។ចំណែកឯលោកSeanDycheគ្មានការងារធ្វើចាប់តាំង ពីត្រូវបានបណ្តេញចេញដោយ Burnley កាលពីប្រាំបួនខែមុន ក៏ជាជម្រើសផ្សេងទៀត៕