សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេស ព័រទុយហ្គាល់(FPF) បាននិយាយកាលពីថ្ងៃអង្គារថា អតីតគ្រូបង្វឹកបែលហ្ស៊ិក Roberto Martinezត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់។
លោកMartinez មកពីប្រទេសអេស្ប៉ាញបានលាលែងពីតំណែងគ្រូបង្វឹករបស់បែលហ្សិកបន្ទាប់ពីក្រុមរបស់លោកធ្លាក់ចេញពីវគ្គចែកពូលបាល់ទាត់ពិភពលោក។
ប្រធាន FPF លោក Fernando Gomes បានប្រាប់សន្និសីទសារព័ត៌មាន ខណៈដែល Martinez ឈរក្បែរគាត់ថា ខ្ញុំពេញចិត្តចំពោះភាពរីករាយ និងមហិច្ឆតាដែលលោកMartinezបានទទួលការអញ្ជើញមកទីនេះ ។នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិ។
Martinezវ័យ៤៩ឆ្នាំបានចូលជំនួសតំណែងអតីតគ្រូបង្វឹកព័រទុយហ្គាល់លោក Fernando Santos ដែលបានចាកចេញពីការងាររបស់គាត់ផងដែរបន្ទាប់ពីក្រុមបានរងបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុម ម៉ារ៉ុកក្នុងការប្រកួត បាល់ទាត់ពិភពលោកត្រឹមវគ្គ ៨ក្រុមផ្តាច់ព្រ័ត្រ។
Santosដែលត្រូវបានរិះគន់យ៉ាងយ៉ាងខ្លាំងសម្រាប់យុទ្ធសាស្ត្ររបស់គាត់បានក្លាយជាគ្រូបង្វឹករបស់ព័រទុយហ្គាល់តាំងពីឆ្នាំ ២០១៤និងបានដឹកនាំប្រទេសចំនួន ១០៩ប្រកួត។ ពួកគេបានឈ្នះជើងឯកទ្វីបអឺរ៉ុបក្នុងឆ្នាំ ២០១៦និង UEFA Nations League ក្នុងឆ្នាំ ២០១៨-១៩៕