Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិតុលាការបង្គាប់ឲ្យBarcelona បង់សំណងដល់ខ្សែ បម្រើ Matheus

តុលាការបង្គាប់ឲ្យBarcelona បង់សំណងដល់ខ្សែ បម្រើ Matheus

តុលាការកំពូលទីក្រុងCatalonia បានសម្រេចកាលពីថ្ងៃអង្គារថា ក្លឹបBarcelona ត្រូវតែបង់ប្រាក់ ៨,២លានដុល្លារ ដល់ខ្សែបម្រើប្រេស៊ីល Matheus Fernandes សម្រាប់ការបណ្តេញចេញដោយអយុត្តិធម៌។Barca បានលើកឡើង ថាការបង្ហាញកីឡាកររូបនេះលេងមិនល្អ ។

ចៅក្រមបានច្រានចោលការលើកឡើងនេះដោយនិយាយថាក្លឹបមិនបានផ្តល់ភស្តុតាងនៃការសម្តែងមិនគ្រប់គ្រាន់របស់កីឡាករក្នុងការហ្វឹកហាត់។Barcelona បានប្តឹងឧទ្ធរណ៍ភ្លាមៗចំពោះសេចក្តីសម្រេចនេះ។

ទោះបីជាយ៉ាងណាក៏ដោយ តុលាការបានច្រានចោលការទាមទាររបស់កីឡាករវ័យ ២៤ ឆ្នាំ ក្នុងការទារសំណង បន្ថែម ជាង៦លានដុល្លារសម្រាប់ ការខូចខាតខាងសីលធម៌ និងកេរ្តិ៍ឈ្មោះ។ខ្សែបម្រើរូបនេះបានចូលរួមជាមួយ Barca ពី Palmeiras នៅចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាកររដូវរងារឆ្នាំ ២០២០ហើយត្រូវបានខ្ចីជើងទៅលេង អោយក្លឹប Valladolid ភ្លាមៗ។

គាត់បានបង្ហាញខ្លួនឱ្យក្លឹប Barcelona តែម្តងក្នុងនាមជាកីឡាករបម្រុងទល់នឹង Dynamo Kyiv ក្នុងការប្រកួតក្នុង ពូល Champions League ក្នុងឆ្នាំ២០២០៕

RELATED ARTICLES