Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិតុលាការអេស្បាញ ស៊ើបអង្កេតករណីរំលោភផ្លូវភេទ របស់កីឡាករ Dani Alves

តុលាការអេស្បាញ ស៊ើបអង្កេតករណីរំលោភផ្លូវភេទ របស់កីឡាករ Dani Alves

តុលាការអេស្ប៉ាញបានបើកការស៊ើបអង្កេតលើបទចោទប្រកាន់រំលោភផ្លូវភេទនារីម្នាក់នៅក្លឹបរាត្រីកាលពីខែមុនទៅលើអតីតខ្សែការពារក្រុមជម្រើសជាតិប្រេស៊ីល Dani Alves។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ តុលាការបានឲ្យដឹងថាតុលាការទីក្រុង Barcelona បានបើកការស៊ើបអង្កេត ចំពោះឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីម្នាក់ប្រ ឆាំងនឹងកីឡាករបាល់ទាត់Dani Alves។

ប៉ូលីសកាតាឡានបាននិយាយថា ពួកគេបានទទួលពាក្យបណ្តឹងកាលពីថ្ងៃទី២ ខែមករា ពីស្ត្រីម្នាក់ដែលនិយាយ ថា Alves បានប៉ះនាងដោយមិនសមរម្យ។

ការរំលោភផ្លូវភេទដែលត្រូវបានគេចោទប្រកាន់នេះបានកើតឡើងនៅក្លឹបរាត្រីដ៏ពេញនិយមរបស់ក្លឹប Barcelona កាលពីយប់ថ្ងៃទី ៣០-៣១ ខែធ្នូ ។នេះបើយោងតាមសារព័ត៌មានអេស្ប៉ាញ។

កីឡាកររូបនេះត្រូវបានគេចោទប្រកាន់ថាបានយកដៃដាក់ទៅលើ ខោរបស់ស្ត្រី។នេះបើតាមរបាយការណ៍។

Alves វ័យ៣៩ឆ្នាំបានអះអាងថាគាត់បាននៅក្លឹបរាត្រីនៅពេលនោះ ប៉ុន្តែបានបដិសេធរាល់កំហុស ដោយប្រាប់ ទូរទស្សន៍ឯកជនរបស់អេស្ប៉ាញ Antena 3 កាលពីសប្តាហ៍មុនថាគាត់មិនដែលឃើញ” ស្ត្រីនោះពីមុនមកទេ៕

RELATED ARTICLES