អ្នកចាំទីជម្រើសជាតិបារាំងនិងជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក២០១៨ Hugo Lloris បានចូលនិវត្តន៍ ពីបាល់ទាត់អន្តរជាតិក្នុងវ័យ៣៨ ឆ្នាំ។ប្រធានក្រុម Tottenham ជាប់កំណត់ត្រា១៤៥ប្រកួតសម្រាប់ក្រុមជម្រើស ជាតិបារាំង។
សហព័ន្ធកីឡាបាល់ទាត់បារាំងបានបញ្ជាក់ព័ត៌មាននេះកាលពីល្ងាចថ្ងៃចន្ទដោយបានរាយបញ្ជីសមិទ្ធិផលមួយចំនួនរបស់គាត់នៅលើ Twitter និងបន្ថែមថា សូមអរគុណសម្រាប់អ្វីគ្រប់យ៉ាង Hugo។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័របានបន្តថា បន្ទាប់ពីរយៈពេលជាង១៤ឆ្នាំបានចំណាយ លើអាវរបស់ក្រុម បារាំង HugoLloris បានជ្រើសរើសបញ្ចប់អាជីពជាអន្តរជាតិរបស់គាត់។អ្នកចាំទី និងប្រធានក្រុម Les Bleus បាន ធ្វើការសម្រេចចិត្តជាផ្លូវការនៅថ្ងៃច័ន្ទ ទី៩ខែមករា៕