យោងតាមប្រភពព័ត៌មានរ៉យទ័រចេញផ្សាយកាលពីថ្ងៃចន្ទទី ១៦ ខែមករាឆ្នាំ២០២១បានអោយដឹងថាក្លឹបChelsea បានចុះហត្ថលេខាទិញខ្សែបម្រើស្លាប Mykhailo Mudryk សញ្ជាតិអ៊ុយក្រែនពីក្លឹបបាល់ទាត់ Shakhtar ។នៅក្នុងសេចក្តីថ្លែងការណ៍មួយក្លឹប Shakhtar បាននិយាយថាពួកគេនឹងទទួលបាន៧៦លានដុល្លារសម្រាប់កីឡា កររូបនេះនិងប្រាក់រង្វាន់ជាង៣០លានដុល្លារបន្ថែមទៀត។
កីឡាករMykhailoMudrykគឺជាសមាជិកថ្មីទី៥របស់ក្លឹបChelsea ក្នុងទីទីផ្សារដោះដូរកីឡាករខែមករា ។ Mudryk ដែលជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Shakhtar សម្រាប់ឆ្នាំទី 2 ជាប់ៗគ្នានោះ ត្រូវបានក្លឹបChelsea ចាប់ អារម្មណ៍ចង់បានបន្ទាប់ពីមើលឃើញទម្រង់លេងរបស់គាត់នៅក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ដែលស៊ុតបញ្ចូលទីបាន ៣គ្រាប់ និងជួយមិត្តរួមក្រុមបាន២លើក។
គាត់គឺជាកីឡាករអ៊ុយក្រែនទីពីរដែល Chelsea បានចុះហត្ថលេខា បន្ទាប់ពីអតីតខ្សែប្រយុទ្ធ Andriy Shevchenko បានចូលរួមជាមួយក្រុមតោខៀវពី Milan ក្នុងឆ្នាំ ២០០៦ ។
បន្ទាប់ពីចុះហត្ថលេខាMudryk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាChelseaគឺជាក្លឹបដ៏ធំមួយនៅក្នុង លីកដ៏អស្ចារ្យហើយវាគឺជាគម្រោងដ៏គួរឱ្យទាក់ទាញសម្រាប់ខ្ញុំនៅក្នុងអាជីពបាល់ទាត់។ខ្ញុំរំភើបណាស់ដែល បានជួបមិត្តរួមក្រុមថ្មីរបស់ខ្ញុំ ហើយខ្ញុំទន្ទឹងរង់ចាំធ្វើការ និងរៀននៅក្រោមការដឹកនាំរបសើលោក Graham Potter និងបុគ្គលិករបស់គាត់៕