ប្រធានក្លឹប Shakhtar Donetsk លោក Rinat Akhmetov បានសន្យាបរិច្ចាគប្រាក់ ២៦លានដុល្លារដល់កិច្ច
ខិតខំប្រឹងប្រែងសង្រ្គាមអ៊ុយក្រែនបន្ទាប់ពីការផ្ទេរកីឡាករ Mykhailo Mudryk ទៅឲ្យក្លឹប Chelsea ។
ក្លឹបបាល់ទាត់ប្រឺមីញេលីកបានចុះហត្ថលេខាទិញកីឡាករ Mudryk ពី Shakhtar កាលពីថ្ងៃអាទិត្យក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ១០៨លានដុល្លារដែលជាកំណត់ត្រាផ្ទេរសម្រាប់ក្លឹបបាល់ទាត់អ៊ុយក្រែន។
លោក Akhmetov បាននិយាយថា ប្រាក់នេះនឹងជួយដល់គម្រោងមួយដែលមានឈ្មោះថា បេះដូងនៃតំបន់ Azovstal ដែលមានគោលបំណង ជួយអ្នកការពារMariupolនិងក្រុមគ្រួសារនៃទាហានដែលបានស្លាប់។
លោកAkhmetovបាននិយាយថាខ្ញុំចង់អរគុណដល់ពិភពអរិយធម៌ទាំងមូលដែលបានជួយអ៊ុយក្រែន។ថ្ងៃនេះយើងអាចនិយាយអំពីបាល់ទាត់អ៊ុយក្រែនដោយអរគុណដល់កងទ័ពអ៊ុយក្រែនប្រជាជនអ៊ុយក្រែននិងការគាំទ្រយ៉ាងខ្លាំងនៃពិភពស៊ីវិល័យទាំងមូល ។
Akhmetov បាននិយាយថាគាត់មាន អារម្មណ៍ចម្រុះអំពី Mudryk អាយុ ២២ ឆ្នាំដែលចាកចេញពី Shakhtar ទៅ Chelsea ៕