អ្នកចាត់ការក្លឹបហង្សក្រហមLiverpool លោក Jurgen Klopp បាននិយាយថា លោកនឹងមិនចាកចេញពីក្លឹបទេ ប្រសិនបើគ្មានអ្នកណាមួយបបង្ខំ អោយខ្ញុំចាកចេញនិងណែនាំអំពីការផ្លាស់ប្តូរគ្រូបង្វឹកនៅ ពហុកីឡដ្ឋានAnfield កំឡុងរដូវក្តៅ។
ការអត្ថាធិប្បាយរបស់គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានធ្វើឡើងចំពេលទម្រង់លេងរបស់ក្លឹបហង្សក្រហមកំពុងដាំក្បាលចុះឈរនៅលេខរៀងទី៩ ក្នុងក្របខ័ណ្ឌប្រឺមីញេលីកនិង១០ ពិន្ទុគម្លាតពីក្រុមកំពូលទាំងបួន។
Liverpool ត្រូវបានក្រុម Brighton យកឈ្នះក្នុងលទ្ធផល ៣-០ កាលពីថ្ងៃសៅរ៍ ដែលលោក Klopp បានពណ៌នា ថាពិតជាអាក្រក់ណាស់ ហើយលោកបាននិយាយថា ក្រុមរបស់លោកត្រូវតែត្រលប់ទៅ មូលដ្ឋាន ដើម្បីកែលម្អ ទម្រង់របស់ពួកគេ។
លោកKloppបាននិយាយថាខ្ញុំមិនទាន់ទទួលបានព័ត៌មានទាំងការផ្លាស់ប្តូរតំណែងរបស់អ្នកចាត់ការទូទៅ ឬអ្វីៗជាច្រើនទៀតនោះទេ។រហូតមកដល់ពេលនេះមិនទាន់មានអ្នកណាម្នាក់ប្រាប់ខ្ញុំអោយចាកចេញនោះទេ។
លោកបន្តថាខ្ញុំមានកន្លែងនិងពេលវេលាដើម្បីគិតអំពីវា។ យើងត្រូវតែលេងបាល់ឱ្យបានល្អជាងនេះឥឡូវនេះ។
លោក Klopp បានបញ្ជាក់ជាថ្មីថា វាមិនទំនងជាមានការចុះហត្ថលេខាទិញកីឡាករ ផ្សេងទៀតក្រៅពីកីឡាករ ហុល្លង់ Cody Gakpo ក្នុងខែមករានោះទេ ខណៈដែលខ្សែបម្រើទាំងបី James Milner, Naby Keita និង Alex Oxlade-Chamberlain នឹងផុតកុងត្រានៅរដូវក្ដៅ រួមជាមួយខ្សែប្រយុទ្ធ Roberto Firmino ៕