Thursday, April 25, 2024
Homeកីឡាអន្ដរជាតិថៃ ដាក់ផែនការយកកៅអីប្រកួតបាល់ទាត់ពិភព លោកឆ្នាំ២០២៦

ថៃ ដាក់ផែនការយកកៅអីប្រកួតបាល់ទាត់ពិភព លោកឆ្នាំ២០២៦

ថៃមានបំណងក្លាយជាកម្លាំងមួយក្នុងតំបន់អាស៊ី និងដណ្តើមយកកៅអីសម្រាប់ការប្រកួត បាល់ទាត់ពិភព លោកជាលើកដំបូងរបស់ពួកគេបន្ទាប់ពីបានរក្សាតំណែងជើងឯកអាស៊ានកាលពីរាត្រីថ្ងៃចន្ទ។នេះបើយោង តាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃពុធទី១៨ខែមករាឆ្នាំ២០២៣។

ក្រុមដំរីសបានឈ្នះពានរង្វាន់អាស៊ានជាលើកទី២ជាប់ៗគ្នា ក្រោយយកឈ្នះវៀតណាម ១-០ ក្នុងជើងទី២នៃពាន រង្វាន់ AFF Mitsubishi Electric Cup វគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផលសរុបទាំងពីរជើង ៣-២ ដើម្បីពង្រឹងឋានៈជាក្រុម នាំមុខគេក្នុងបាល់ទាត់អាស៊ីអាគ្នេយ៍។

ជ័យជម្នះនេះបានធ្វើឲ្យថៃឈ្នះពាន AFF ជាលើកទីប្រាំពីរ ហើយមានន័យថាពួកគេបានការពារ តំណែងដោយ ជោគជ័យក្នុងឱកាសបីផ្សេងគ្នា។

ថៃបានឈ្នះពាន AFF Cup ដល់ទៅ៧ដង ដោយបានយកឈ្នះលើគូប្រជែងជិតស្និទ្ធបំផុតរបស់ ពួកគេសិង្ហបុរី ដល់ទៅ៤ដង។

គ្រូបង្វឹកក្រុមជម្រើសជាតិថៃ លោក Mano Polking បានទទួលស្គាល់ថា វាមិនមែនជាការប្រកួតដ៏ស្រស់ស្អាត នោះទេ ប៉ុន្តែបានសរសើរពីវិជ្ជាជីវៈដែលក្រុមរបស់លោកបង្ហាញនៅលើទីលានប្រកួត។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់-ប្រេស៊ីលរូបនេះបាននិយាយថា៖ «ខ្ញុំសូមផ្តល់កិត្តិយសដល់កីឡាករទាំងអស់ពួកគេ បានធ្វើការងារដ៏អស្ចារ្យ។លោកបានបន្ថែមថា៖ «យើងចង់បន្តជាក្រុមលេខ១ក្នុងតំបន់អាស៊ាន។ គោលដៅបន្ទាប់ របស់យើងគឺ Asian Cup ចុងឆ្នាំនេះ]។ យើងចង់អភិវឌ្ឍក្រុមឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រយុទ្ធជាមួយ ក្រុម ជប៉ុន កូរ៉េខាងត្បូងនិង អារ៉ាប៊ីសាអូឌីត។

ថៃនឹងចូលរួមក្នុងការប្រកួតជើងឯកសហព័ន្ធបាល់ទាត់អាស៊ីខាងលិច នៅអេមីរ៉ាត់អារ៉ាប់រួម UAE នៅខែមីនា]។ វាជាឱកាសដ៏ល្អសម្រាប់ប្រទេសថៃក្នុងការលេងជាមួយក្រុមខ្លាំងៗដែលមានចំណាត់ថ្នាក់ពិភពលោកខ្ពស់ជាង។

ប្រធានដឹកនាំក្រុមជម្រើសជាតិថៃលោកស្រីNualphan បាននិយាយថា ជាមួយនឹងការផ្តល់ជូន ៨កៅអីកន្លះ សម្រាប់ទ្វីបអាស៊ីក្នុងព្រឹត្តិការណ៍ World Cup បុរសឆ្នាំ 2026 ដែលនឹងក្លាយជាការប្រកួតដំបូងគេដែលមាន ៤៨ ក្រុម ដែលត្រូវបានពង្រីកពី ៣២ក្រុម ។

លោកស្រីបាននិយាយថា៖ «អ្នករាល់គ្នាចង់ទៅ World Cup ២០២៦ ។ខ្ញុំបានដឹកនាំក្រុមនារីទៅ World Cup ហើយ ខ្ញុំក៏ចង់យកក្រុមបុរសទៅ World Cup ដែរ៕

RELATED ARTICLES