Wednesday, May 8, 2024
Homeកីឡាអន្ដរជាតិAston Villa ទិញខ្សែប្រយុទ្ធ ជម្រើសជាតិកូឡំប៊ី

Aston Villa ទិញខ្សែប្រយុទ្ធ ជម្រើសជាតិកូឡំប៊ី

ក្លឹបAston Villaបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធកូឡុំប៊ី Jhon Duran ពី ក្លឹបបាល់ទាត់អាមេរិកChicago Fire ក្នុងកិច្ចព្រមព្រៀង 22លានដុល្លារ។Duran អាយុ ១៩ឆ្នាំស៊ុតបញ្ចូលទី បាន៨គ្រាប់និងជួយមិត្តរួមក្រុមមាន ៦ដងទៀតក្នុងការបង្ហាញខ្លួន២៨ លើកសម្រាប់ទីក្លឹបChicago ។

ក្លឹបAston Villa នឹងចំណាយប្រាក់ជាង១៨ លានដុល្លារសម្រាប់ Duran ដែលធ្លាប់​បង្ហាញខ្លួន​អោយ​ក្រុម​ជម្រើ​សជាតិ កូឡុំប៊ី បានចំនួន៣ដងនិងមានសក្តានុពលទទួលបានទឹកប្រាក់បន្ថែមចំនួន ជាង៤លាន​ដុល្លារទៀត។

ការផ្ទេរនេះត្រូវធ្វើឡើងដោយ Duran ឆ្លងកាត់ការពិនិត្យសុខភាព យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន និងទទួល​បានទិដ្ឋាការការងារចាំបាច់។គាត់នឹងប្រកួតប្រជែងជាមួយ Ollie Watkins និង Danny Ings នៅក្នុងក្រុមរបស់​លោក Unai Emery ដោយអ្នកទាំងពីរស៊ុតបញ្ចូលទីបាន ៤ និង ៧ គ្រាប់រៀងគ្នានៅរដូវកាលនេះ។

ក្លឹបAston Villa ស្ថិតនៅលេខ១១ក្នុងតារាងអង់គ្លេសប្រឺមីញេលីមក៕

RELATED ARTICLES