Monday, November 25, 2024
Homeព័ត៌មានជាតិជិ....តដល់ថ្ងៃរៀ....បការ ប្រុសស្លា....ប់ ស្រីផ្ស......ងជួប ១លានជាតិទៀត

ជិ….តដល់ថ្ងៃរៀ….បការ ប្រុសស្លា….ប់ ស្រីផ្ស……ងជួប ១លានជាតិទៀត

ខេត្តព្រៃវែង ៖ គូស្នេហ៍មួយគូ បានស្រលាញ់ស្វែងយល់ចិត្តគ្នាអស់រយៈជាង៧ឆ្នាំមកហើយ និងកំពុងត្រៀមដឹក ដៃគ្នាចូលរោងការ ក្នុងពេលឆាប់ៗខាងមុខនេះ ស្រាប់តែអកុសល ត្រូវជួបរឿងព្រាត់និរាស ដោយខាងប្រុស បានបាត់បង់ជីវិតចោលនារីគូស្នេហ៍របស់ខ្លួន ជាហេតុធ្វើឱ្យខាងស្រីតក់ស្លុតរន្ធត់ចិត្ត បានត្រឹមទួញយំឱបរូបថត បុរស ជាទីស្រលាញ់ គួរឱ្យសង្វេគ និងផ្សងថា បើមានជាតិក្រោយមែន នាងសូមផ្សងជួបបុរសជាសង្សារ ១លានជាតិទៀត ។

បុរសរងគ្រោះដែលបាត់បង់ជីវិតចោលគូស្នេហ៍នោះ មានឈ្មោះសឿន វណ្ណដា ជាមន្ត្រីជំនួយការហិរញ្ញវត្ថុឃុំ រស់នៅភូមិសូរ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ បុរសរូបនេះ បានទទួលមរណភាព នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដោយគ្រោះថ្នាក់ចរាចរណ៍ (ដួលម៉ូតូ)។

ក្រោយពីទទួលដំណឹងក្រៀមក្រំនេះ គូស្នេហ៍របស់បុរសរងគ្រោះខាងលើ បានបង្ហាញការសោកស្តាយអាឡោះអាល័យជាទីបំផុត ដែលមិនគួរណាព្រាត់ស្លាប់បែបនេះ។

នារីជាគូស្នេហ៍ បានរៀបរាប់ថា “ជីវិតខ្ញុំពេលនេះ ធ្លាក់ដល់ចំណុចសូន្យហើយ លែងមានកម្លាំងចិត្តដើរទៅមុខទៀតហើយ បាក់ទឹកចិត្តខ្លាំងមែនទែន បងអើយ! បងទៅបានសុខហើយ តែអ្នកនៅ គឺរងការឈឺចាប់ខ្លាំងយ៉ាងណា គឺឈឺចាប់ខ្លាំងបំផុតក្នុងឆាកជីវិតខ្ញុំ សោកស្តាយខ្លាំងណាស់ មនុស្សធ្លាប់តែរឹងមាំគ្រប់រឿង ហេតុអ្វីត្រូវមកជួបនឹងជីវិតមួយនេះដោយខ្លួនឯង?ស្រលាញ់បងតាំងពីអាយុនៅ១៦ឆ្នាំ រហូត២៣ឆ្នាំ បងនិងអូន ទើបតែជោគជ័យដូចគ្នា មិនបានប៉ុន្មានផង បងក៏ទៅចោលអូនជារៀងរហូត ដោយគ្មានការជួប តែមុខមិនបានឃើញ។ អូនលែងមានអ្នកផ្តល់កម្លាំងដូចពីមុន ពីបងទៀតហើយ អូនលែងបានស្តាប់សំឡេងបងទៀតហើយ លែងបានស្តាប់ពិបាកបញ្ហាជីវិតបងទៀតហើយ មិនថារឿងល្អឬអាក្រក់ បងតែងប្រាប់អូន សឹងតែគ្រប់រឿង ជាពិសេសរឿងជោគជ័យ បងតែងតែប្រាប់អូន សូម្បីតែពាក្យថាលា ក៏មិនបានលា…”។

នារីដដែល បានរៀបរាប់បន្តថា “មុនពេលបងគេង បងតែងតែតេមកអូន រយៈពេល៧ឆ្នាំមកនេះ អរគុណរឿងកន្លង អូនចង់និយាយរឿងទី១ អូនអរគុណដែលស្រលាញ់អ្នកក្រ គ្មានអ្វីដូចអូន។ រឿងទី២ អូនអរគុណដែលតែងតែចង់បង្ហាញប្រាប់ពិភពលោកថា អូនជារបស់បងតែម្នាក់គត់។ រឿងទី៣ អូនអរគុណបងដែលស្រលាញ់អូន មិនខ្វល់ពីអ្វីៗ។ រឿងទី៤ អូនអរគុណដែលព្រមកាន់ដៃអូន មកដល់ពេលនេះ។ ហើយនៅមានរឿងជាច្រើនទៀត ដែលបងតែងតែធ្វើអ្វីៗដើម្បីអូនច្រើនរាប់មិនអស់ ដែលគ្មានបុរសណាម្នាក់ហ៊ានធ្វើបាន។ សុំទោសដែលអូនមិនដែលនិយាយប្រាប់បងឱ្យដឹងនូវអារម្មណ៍មួយនេះ អូនចង់ប្រាប់បងថា អូនពិតជាសោកស្តាយដែលបាត់បង់មនុស្សដូចជាបងខ្លាំងណាស់។ ហេតុអ្វីយុត្តិធម៌ម៉្លេះសម្រាប់ស្នេហាយើងទាំងពីរ? បើមានជាតិ ១លានជាតិទៀត អូនសូមធ្វើបុណ្យជួបបងគ្រប់ៗជាតិ កុំឱ្យដូចជាតិនេះ ហេតុអ្វីមិនយកអូនទៅផង Da Smile បងគេងឱ្យបានស្រួលណា អនាគតប្តីសម្លាញ់ចិត្តអូន…”។

នារីជាគូស្នេហ៍ បានបន្ថែមថា “បងធ្លាប់ធ្វើបាបចិត្តអូនជាច្រើន ប៉ុន្តែអូនមិនមែនឱ្យបងសងអូននូវរឿងមួយនេះទេ រឿងដែលខ្ញុំស្អប់បំផុតនូវក្នុងជីវិតអូន មិនដែលចង់បានអ្វីពីបងទេ ពីមុនអូនគ្រាន់តែសុំរឿងពីបងថា ឱ្យស្មោះនិងស្រលាញ់តែអូនម្នាក់ ឈប់ធ្វើបាបចិត្តអូនទៀត តែបីឆ្នាំចុងក្រោយ បងពិតជាស្មោះត្រង់នឹងអូនណាស់ ស្មោះត្រង់លើសពីការសុំជិត ៨ឆ្នាំ ហើយបងតែងតែបង្ខំអូនថា បងចង់រៀបការ អូនថាចាំតិចទៀត ពួកយើងក៏សម្រេចចិត្តថា រៀបការនៅឆ្នាំ២០២៣ នេះហើយ តែអាឆ្នាំដែលចាំហ្នឹង វាចង្រៃ យកបងចេញពីរអូន អូនចាំបង ៧-៨ឆ្នាំនេះ វាមិនយូរទេសម្រាប់អូន អ៊ីចឹងអូនរង់ចាំបងនៅជាតិក្រោយទៀត ក៏មិនអីដែរ កុំចាំដល់មានអ្វីដូចខ្ញុំហើយចាំគិត ព្រោះជីវិតយើងមើលមិនឃើញឡើយ…”។

នារីដដែល បានបន្ថែមទៀតថា “អូនមកបត់ខោអាវជូនបង ហើយបងចង់ឱ្យអូនបត់វាណាស់កាលនៅមានជីវិត ពេលនេះ អូនបត់រួចហើយបង អាវដែលកើតហេតុ ជាអាវដែលអូនទិញឱ្យបងស្រលាញ់ណាស់ ស្លៀកសឹងគ្រប់ពេល តែអកុសលបងស្លៀកចំថ្ងៃកើតហេតុ តេមកម្តងណា រូបថតអូននៅក្បែរខ្លួនបងជានិច្ច បងនិយាយប្រាប់ប្អូនថា ចង់ផ្តិតរូបអូនដាក់ស៊ុម ៣ធំ ប៉ុន្តែបងប្រាប់ថា អត់លុយ បងអើយ! បើចង់បាន ម្តេចមិនប្រាប់អូន សុខចិត្តលួចផ្តិតរូប ៣សន្លឹក ទុកខ្លួនឯង ប្រាប់ថា ទុកពេលនឹកអូន ពេលមើលទៅបាត់នឹកហើយ។ អូនធ្វើចិត្តមិនបានឡើយ យើងនិយាយទូរស័ព្ទជាមួយគ្នារហូត អត់ពីបងទៅ លែងមានអ្នកខ្វល់ ឈ្លោះអូនដូចមានបងហើយ លែងមានអ្នកប្រចណ្ឌអូនទៀតហើយ លែងមានអ្នកយំដាក់អូនទៀតហើយ បងមានតែអូនទេដឹងសុខទុក្ខបងច្រើនគ្រប់ពេល បងពិបាកចិត្ត តេមកយំសឹងរាល់ថ្ងៃ អូនប្រាប់បងហើយថា កុំឱ្យគិតច្រើន ធ្វើចិត្តសប្បាយៗ បងខ្លាចការស្លាប់ណាស់ តែមកស្លាប់នូវអាគ្រោះដ៏ចង្រៃនេះ។ ស្នេហាពួកយើងកម្សត់តាំងពីនៅរៀន តែបងមិនដែលចោលទៅយកអ្នកណាក្រៅពីអូនទេ បងមិនដែលបោះបង់ចោលអូន…”៕

RELATED ARTICLES