យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃអង្គារទី ១៧ ខែមករាឆ្នាំ២០២៣បាន អោយដឹងថា ក្លឹប Bournemouthបានយល់ព្រមទិញ ខ្សែបម្រើស្លាប Dango Ouattara ពីក្លឹបបាល់ទាត់បារាំង Lorient ជាមួយ នឹងតម្លៃប្រហែល ២៤លានដុល្លារ។
កីឡាករវ័យ ២០ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ដងក្នុងការបង្ហាញ ខ្លួន១៨ ប្រកួតនៅក្របខណ្ឌបារាំង Ligue 1 នៅរដូវកាលនេះ។
Ouattara ដែលរកបាន ៥គ្រាប់ពីជម្រើសជាតិ ១១ លើកសម្រាប់ Burkina Faso ទំនងជានឹងក្លាយជាកីឡាករ ដំបូងរបស់ Bournemouth នៃទីផ្សារដោះដូរកីឡាករខែមករា។
ម្ចាស់ក្លឹប Bournemouth ថ្មីលោក Bill Foley កំពុងព្យាយាមទិញភាគហ៊ុននៅក្នុក្លឹប Lorient ដែលជាគុណសម្បត្តិ មួយក្នុងការឈានដល់កិច្ចព្រមព្រៀងសម្រាប់កីឡាករ Ouattara ។
Foley បានសន្យាថានឹងពង្រឹងក្រុមរបស់លោក Gary O’Neil ក្នុងការប៉ុនប៉ងដឹកនាំពួកគេឱ្យចេញឆ្ងាយពីតំបន់ កាត់ចោល។
Bournemouthទទួលបានត្រឹមតែបីពិន្ទុប៉ុណ្ណោះពីការប្រកួតលីកចំនួន ៩ លើកចុងក្រោយរបស់ពួកគេនិងមានមួយ ពិន្ទុពីលើតំបន់ដែលត្រូវកាត់ចោល ប៉ុន្តែពួកគេមានភាពខុសគ្នានៃគ្រាប់បាល់ច្រើនជាងក្រុមទាំងបីដែលស្ថិតនៅក្រោមពួកគេ៕