Friday, April 26, 2024
Homeតារាខ្មែរភិន សុដាលីស ៖ផ្អែមល្ហែមស្នេហ៍ថ្មី មុនថ្ងៃចូលឆ្នាំចិន

ភិន សុដាលីស ៖ផ្អែមល្ហែមស្នេហ៍ថ្មី មុនថ្ងៃចូលឆ្នាំចិន

ភ្នំពេញ៖អ្នកមេម៉ាយភិន សុដាលីស បានបង្ហាញអារម្មណ៍រីករាយជាមួយគូស្នេហ៍ថ្មីជាប្រុស​ក្មេង​រូប​សង្ហារម្នាក់​ដែល​នាងបាននាំបុរសរូបនោះទៅហាយឡាយម៉ូដសក់ថ្មីកាលពីថ្ងៃទី១៩ មករា  ដើម្បីយកហុងស៊ុយ​ពិធីបុណ្យ​ចូលឆ្នាំចិននៅថ្ងៃទី២២-២៤ មករា ហើយមើលទៅពួកគេពិតជា​យល់​ចិត្តគ្នាល្អខ្លាំង​ណា​ស់​។ទោះជាយ៉ាង​ណា​សុដាលីស មិនដែលបញ្ជាក់ពី​អត្តសញ្ញាណ​គូ​ស្នេហ៍ឡើយ ខណៈ​ដែលនៅចំពោះអ្នកសារព័ត​មានកាលពី​ពេល​ថ្មីៗ​នេះអតីតភរិយា​លោក​ប៉ែន ចំរ៉ុង រូបនេះ​ក៍​មិន​និ​យាយពីរឿងស្នេហាថ្មីនាងដែរ។

ប៉ុន្ដែក្រោយសុដាលីស ត្រូវ​លោក​ចំ​រ៉ុង រៀបការប្រ​ពន្ធថ្មី​ចោ​ល​នាងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នោះមាន​ព័តមានថាអ្នកមេ​ម៉ាយ​រូប​ស្រស់និង​ជា​កូនថៅកែផលិតកម្មមហាហង្សរូបនេះមានប្រុស​អាណិកជនខ្មែរ​នៅបរ​ទេ​ស​តាមស្នេហ៍ច្រើន​ជាង​បុរសក្នុងស្រុក។អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរសុដាលីស ក្រៅពីរក​បាន​បុរសថ្មីចូល​​មកស្អំរបួស​បេះដូងឲ្យ​មានកំដៅឡើងវិញនេះ​នាងសប្បាយចិត្តខ្លាំងពេក​រហូត​កាន់តែមាន​ព្រលឹងជាង​មុនទៀត​ផង ខណៈដែល​ទម្រង់​មុខនាងប្រែប្រួលខុសពីមុន ទើបធ្វើ​ឲ្យគេសង្ស័យ​ថានាង​បាន​​វះកាត់កែផ្ទៃមុខ តែដាលីស ថាមុខនាងប្លែកនេះ​គឺដោយ​សារ​តែ​នាង​បាន​ពត់​ធ្មេញ​ប៉ុណ្ណោះ គ្មានការទាក់ទងរឿងកែសម្រស់នោះទេ។

 ភិន សុដាលីស បានទុកជីវិតជាស្រ្ដីមេម៉ាយរយៈពេលជាង៥ឆ្នាំមក​ហើយដែលនៅ​តែ​គ្មាន​ដំណឹងនាងមាន​គម្រោង​ដឹកដៃគូស្នេហ៍ថ្មីក្រាបផ្ទឹមបើទោះជាពេលនេះ​នាងព្រមបញ្ចេញ​មុខ​ម្ចាស់ចិត្តក្រោយនេះជា​សាធារ​ណៈ​ក្ដី។​តារាដែលបាត់មុខពីការថតភាពយន្ដថ្មី​ជិត៤ឆ្នាំតាំង​ពីផ្ទុះកូវីដនោះថ្មីៗនេះនាងបាន​លេចមុខមកវិញក្នុង​រឿង​”កៅអី ចុងក្រោយ” ហើយក៍ព្រមប​ញ្ចេ​ញ​មុខ​​អនាគតស្វាមីនៅពេលនេះព្រមគ្នាតែម្ដង។ប្រភពបានឲ្យដឹងថា​ពេល​សុដាលីស ជួប​លោ​ក​ចំរ៉ុង ដោយចៃដន្យនោះពួកគេបានដើរគេចគ្នារៀងៗខ្លួននិង​មិននិយាយរកគ្នា​សូម្បីតែ​១​ម៉ាត់​ដែលការតាំងចិត្តបែបនេះនឹងមិនធ្វើឲ្យប៉ៈទង្គិចដល់ចំណងស្នេហ៍ថ្មីរបស់ពួកគេរៀងៗខ្លួន។

លើសពីនេះការដាក់ល័ក្ខខណ្ឌរបស់សុដាលីស ទៅលើលោកចំរ៉ុង ថាមិនអនុញ្ញាត្តិឲ្យពិធីករ​រូបេះបាន​ជួប​មុខ​ផ្ទាល់កូនស្រីខ្លួនឈ្មោះCatherina អាយុជាង៥ឆ្នាំ នោះពេលនេះបម្រាមនេះ​នាងមិន​ប្ដូរចិត្ត​ឡើយ បើទោះជាចំរ៉ុង នៅតែប៉ងចង់ជួបកូនលោកខ្លាំង​ទោះជាពេលនេះ​លោក​មានភរិយាថ្មី និង​កូន​ស្រីម្នាក់ទៀតក្ដី។តាមព័តមាន​ថាសុ​ដាលីស ត្រូវបានឪពុករបស់នាង​គឺ​លោកអ៊ិន សុភិន ផ្ដល់សិទ្ធិឲ្យនាងជ្រើសរើសគូស្នេហ៍ថ្មីដោយខ្លួនឯងពោល​គឺក្រៅពីចំរ៉ុង បុ​រស​រូបណាដែលស្រ​លាញ់​កូនស្រីលោកក៍ថៅកែរូបនេះមិនប្រឆាំងឡើយ៕

RELATED ARTICLES