Thursday, September 19, 2024
Homeសង្គម និងជីវិតអាកាសធាតុកម្ពុជា ពីថ្ងៃ២៥-៣១ មករា អាចចុះត្រ​ជាក់​ដល់១៥អង្សា

អាកាសធាតុកម្ពុជា ពីថ្ងៃ២៥-៣១ មករា អាចចុះត្រ​ជាក់​ដល់១៥អង្សា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា អាកាសធាតុអាច​ចុះត្រ​ជាក់​ពីកម្រិតមធ្យម ទៅខ្លាំង ក្នុងនោះតំបន់ខ្លះអាចចុះត្រជាក់ដល់ ១៥អង្សាសេ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែ​មករា នេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន បក់​ក្នុងល្បឿនពីមធ្យម ទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

១- តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ១៨-២២អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣អង្សាសេ

– អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។

២- តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ១៥-២០អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ២៨- ៣១អង្សាសេ

– ធាតុអាកាសអាចចុះត្រជាក់ពីមធ្យម ទៅខ្លាំង។ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧អង្សាសេ នៅពេលព្រឹក និងនៅពេលយប់។

៣- តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣អង្សាសេ

– នឹងអាចមានខ្យល់បក់បោកលាយឡំនឹងរលកសមុទ្រខ្ពស់។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនសាធារណជន បន្តបង្កើនការប្រុងប្រយ័ត្នចំពោះ​ស្ថាន​ភាពចុះត្រជាក់៕

RELATED ARTICLES