ក្លឹបArsenal ដែលជាក្រុមនាំមុខគេក្នុងក្របខ័ណ្ឌ ប្រឺមីញេលីកបានចុះហត្ថលេខាទិញខ្សែការពារសញ្ជាតិប៉ូឡូញ Jakub Kiwior ពីក្លឹបអ៊ីតាលី Spezia ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ២៧លានដុល្លារកាលពីថ្ងៃចន្ទ។
Kiwior បានយល់ព្រមលើ កិច្ចសន្យារយៈពេលវែង” ជាមួយក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍។នេះបើយោង តាមក្លឹប។
កីឡាករវ័យ២២ឆ្នាំដែលបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិប៉ូឡូញក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសកាតានោះ បានអង្គុយមើលនៅកីឡដ្ឋាន Emirates កាលពីថ្ងៃអាទិត្យ ដើម្បីទស្សនាការទទួលជ័យជម្នះ 3-2 របស់ក្រុមកាំភ្លើងធំជាមួយនឹងក្រុម ManUnited ។
Kiwior ដែលធ្លាប់លេងនៅប្រទេសបែលហ្សិកជាមួយ Anderlecht តាំងតូចក្នុងអាជីពរបស់គាត់បានផ្លាស់ទៅ Spezia ពីMSKZilinaក្នុងឆ្នាំ២០២១។គាត់បានបង្ហាញខ្លួនចំនួន ៤៣ ដងក្នុងអំឡុងពេលរបស់គាត់ជាមួយក្លឹបនៅ Serie A ហើយទទួលបានចាប់អារម្មណ៍ពីគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំលោក Mikel Arteta ។
Arteta បាននិយាយថាវាពិតជាអស្ចារ្យណាស់ដែល Jakub បានចូលរួមជាមួយយើង។ គាត់គឺជាខ្សែការពារវ័យ ក្មេងដែលមានសមត្ថភាព និងគុណភាពដ៏អស្ចារ្យជាមួយ Spezia ក្នុងក្របខ័ណ្ឌ Serie A និងកម្រិតអន្តរជាតិជា មួយប៉ូឡូញផងដែរ។
លោកបានបន្តថាJakub គឺជាកីឡាករដែលនឹងផ្តល់ឱ្យយើងនូវកម្លាំង និងគុណភាពដល់អង្គភាពការពារ របស់ យើង។ យើងស្វាគមន៍ Jakub និងក្រុមគ្រួសាររបស់គាត់មកកាន់ Arsenal ហើយទន្ទឹងរង់ចាំធ្វើការជាមួយគាត់។
នាយកផ្នែកកីឡារបស់ក្លឹប Arsenal លោក Edu បានបន្ថែមថា យើងពិតជារីករាយដែលបានបញ្ចប់ការចុះហត្ថ លេខាលើកីឡាករ Jakub Kiwior ។ គាត់គឺជាទេពកោសល្យវ័យក្មេងមួយរូប ដែលពួកយើងបានតាមដានមួយ រយៈឥឡូវនេះ៕