Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិប៉ូឡូញ តែងតាំងអតីតអ្នកចាត់ការសញ្ជាតិព័រទុយ ហ្គាល់ Santos ជាគ្រូបង្វឹក

ប៉ូឡូញ តែងតាំងអតីតអ្នកចាត់ការសញ្ជាតិព័រទុយ ហ្គាល់ Santos ជាគ្រូបង្វឹក

កាលពីថ្ងៃអង្គារទី២៤មករាឆ្នាំ២០២៣សមាគមបាល់ទាត់ប៉ូឡូញបានប្រកាសតែងតាំងអតីតអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោកFernando Santos ជាគ្រូបង្វឹកថ្មីដឹកនាំក្រុមជម្រើសជាតិ។

កិច្ចសន្យារបស់គ្រូបង្វឹកវ័យ៦៨ឆ្នាំនឹងមានរយៈពេល៣ឆ្នាំកន្លះ ដែលលោកត្រូវដឹកនាំការប្រកួតពានរង្វាន់យូរ៉ូឆ្នាំ ២០២៤ និងពានបាល់ទាត់ពិភពលោក ឆ្នាំ២០២៦។

លោកSantos បាននិយាយបន្ទាប់ពីពិធីចុះហត្ថលេខាថា យើងនឹងឈ្នះ។ទាំងនេះគឺជាពាក្យដែលណែនាំរបស់ខ្ញុំ នៅក្នុងក្រុមជម្រើសជាតិនិងពាក្យដែលកីឡាករបានឮពីខ្ញុំនៅឯជំរុំហ្វឹកហាត់ដំបូង។

លោកបានបន្ថែមថាខ្ញុំមានឱកាសបានទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិប៉ូឡូញចំនួនបួនលើកនៅ World Cup ។ កាលពីមុនខ្ញុំក៏ធ្លាប់ប្រកួតជាមួយក្រុមជម្រើសជាតិប៉ូឡូញដែរ។ ឥឡូវនេះយើងនឹងវិភាគលទ្ធផលរបស់ ក្រុម ហើយបន្ទាប់មកធ្វើការសម្រេចចិត្តសមស្រប។

លោកSantosដែលធ្លាប់ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្រិក បានដឹកនាំក្រុមព័រទុយហ្គល់ឱ្យ ឈ្នះពានរង្វាន់ យូរ៉ូ២០១៦ និងពានរង្វាន់Nations League២០១៨-១៩ ។

ប្រទេសប៉ូឡូញនឹងចាប់ផ្តើមការប្រកួតជម្រុះយូរ៉ូ២០២៤ នៅខែមីនា ដោយត្រូវប្រឈមមុខនឹងសាធារណរដ្ឋឆេក នៅកីឡដ្ឋាន Sinobo ទីក្រុង Prague៕

RELATED ARTICLES