យោងតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសជាច្រើនបានផ្សាយឲ្យដឹងថាក្លឹបChelsea អាចនឹងបណ្តេញគ្រូបង្វឹកលោក Graham Potter ចេញពីតំណែងហើយសម្លឹងទៅរកលោក Zinedine Zidane មកដឹកនាំជំនួសវិញ។
ប្រធានក្លឹបតោខៀវលោកTodd Boiley បានចំណាយប្រាក់រាប់សិបលានដុល្លារដើម្បីចុះហត្ថលេខាទិញកីឡាករ ចាប់តាំងពីចូលដឹកនាំក្លឹបហើយមានបំណងធ្វើឱ្យ Zidane ក្លាយជាគ្រូបង្វឹកដែលមាន ប្រាក់ខែខ្ពស់បំផុតក្នុងប្រ វត្តិសាស្ត្របាល់ទាត់។
ប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ រួមទាំងកាសែត Ok Diarioបានអះអាងថា Chelsea បានដាក់សំណើរចំនួន ៧៣ លានដុល្លារដើម្បីទាក់ទាញ គ្រូបង្វឹក វ័យ ៥០ ឆ្នាំ ដែលធ្លាប់បានដឹកនាំឈ្នះជើងឯក យូហ្វាឆេមពានលីក៣ដង ជាប់គ្នាជាមួយ ក្លឹបReal Madrid ហើយបានចាកចេញពីកៅអីគ្រូបង្វឹកចាប់តាំងពីឆ្នាំ ២០២១។
អ្នកកាសែតគួរឱ្យទុកចិត្តលោក Edward Enda បានបញ្ជាក់ ក្នុងអំឡុងពេលចូលរួមក្នុង កម្មវិធីកីឡាដ៏ល្បីល្បាញ របស់អេស្ប៉ាញ El Sherringito ថា លោកZidane មានការផ្តល់ជូនយ៉ាងច្បាស់លាស់ពីក្លឹបអង់គ្លេស Chelsea ពី ព្រោះគ្រូបង្វឹកបច្ចុប្បន្នលោកPotterមិនផ្តល់លទ្ធផលវិជ្ជមានហើយលទ្ធផល ហើយអ្នកគ្រប់គ្រងក្រុមនៅទីក្រុង ឡុង ដ៍កំពុងពិចារណាផ្លាស់ប្តូរគាត់។ លោកបានបន្ថែមថា ការផ្តល់ជូនមានចំនួនប្រហែល ៧៣លានដុល្លារក្នុង មួយឆ្នាំ៕