Monday, November 25, 2024
Homeព័ត៌មានជាតិចា.....ប់រំលោ.....ភក្មេ.....ងស្រី៥......ឆ្នាំ ជាប់ខ្នោះ

ចា…..ប់រំលោ…..ភក្មេ…..ងស្រី៥……ឆ្នាំ ជាប់ខ្នោះ

ខេត្តកំពង់ឆ្នាំង ៈ ក្មេងស្ទាវឈាមរាវម្នាក់ បានលួងលោមនាំក្មេងស្រីតូចម្នាក់ ដែលទើបនឹងមានអាយុ៥ឆ្នាំ ប្រាប់ថាទៅរកបេះស្វាយហូប លុះទៅដល់ចម្ការស្វាយ ឃើញឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពចាប់រំលោភក្មេងស្រី តែមិនបានសម្រេច ដោយសារតែក្មេងស្រីឈឺប្រដាប់ភេទ ស្រែកយំខ្លាំងពេក ទើបឈប់ធ្វើសកម្មភាព។ ចំណែកក្មេងស្រីរងគ្រោះ បានត្រឡប់មកផ្ទះវិញ ត្អូញប្រាប់ម្តាយថាឈឺប្រដាប់ភេទ ម្តាយសួរដឹងរឿង ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើអនីតិជននេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅចំណុចចម្ការស្វាយ មួយកន្លែង ស្ថិតក្នុងភូមិតាំងឃ្លៃ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។

ជនសង្ស័យដែលចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនោះ មានឈ្មោះអៀន លីណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាំងឃ្លៃ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ស.យ អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលស្រុកសាមគ្គីមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយជុក បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ដែលរស់នៅក្នុងភូមិជាមួយគ្នា តែមិនបានសម្រេច។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះអៀន លីណា ឃើញក្មេងស្រីរងគ្រោះកំពុងដើរលេងតែ​ម្នាក់ឯង ក៏បានលួងលោមបបួលក្មេងស្រីតូចថា ទៅបេះស្វាយហូប។ បន្ទាប់មក ជនសង្ស័យបាននាំក្មេងស្រីរងគ្រោះ ចូលទៅចម្ការស្វាយមួយកន្លែង (ទីតាំងកើតហេតុ) លុះទៅដល់ ឃើញឱកាសស្ងាត់ល្អ ជនសង្ស័យបានធ្វើសកម្មភាពចាប់សម្រាតខោក្មេងស្រីរងគ្រោះ រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះ តែមិនបានសម្រេច ដោយសារតែក្មេងស្រីរងគ្រោះឈឺប្រដាប់ភេទ ស្រែកទ្រហោយំខ្លាំង ទើបធ្វើឱ្យជនសង្ស័យបញ្ឈប់សកម្មភាព រួចស្លៀកខោឱ្យក្មេងស្រីរងគ្រោះវិញ ហើយក៏បែកផ្លូវគ្នាទៅ។

ចំណែកក្មេងស្រីរងគ្រោះ ពេលមកដល់ផ្ទះ បានត្អូញប្រាប់ម្តាយថា ឈឺប្រដាប់ភេទ ទើបម្តាយបានសួរនាំ រហូតដល់បែកធ្លាយថា ជនសង្ស័យបានចាប់រំលោភនៅក្នុងចម្ការស្វាយ ក៏ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗតែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះអៀន លីណា យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ ប្រាកដមែន តែមិនបានសម្រេចទេ។

ករណីនេះ កម្លាំងនគរបាលការិយាល័យជំនាញខេត្ត បានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES