ក្លឹបTottenham បានចុះហត្ថលេខាខ្ចីជើងខ្សែប្រយុទ្ធហុល្លង់ Arnaut Danjuma ពីក្លឹបបាល់ទាត់អេស្ប៉ាញVillarreal រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ី។
កីឡាករវ័យ២៥ឆ្នាំរូបនេះក្លាយជាកីឡាករដំបូងរបស់ពួកគេក្នុងទីផ្សារដោះដូរកីឡាករខែមករាហើយត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ Everton មុនពេលTottenham ធ្វើការសម្រេចចិត្តចុងក្រោយ។
Danjuma លេងឱ្យ Bournemouth ពីឆ្នាំ ២០១៩ ដល់ ២០២១ដោយស៊ុតបញ្ចូលទីបាន ១៧គ្រាប់ក្នុង៥២ ប្រកួតមុនពេលផ្លាស់ទៅព្រីមេរ៉ាលីហ្គា ។
កីឡាកររូបនេះធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ៦លើក ស៊ុតបញ្ចូលទីបានពីរគ្រាប់ ប៉ុន្តែមិនបានជាប់ជម្រើសជាតិហុល្លង់សម្រាប់ World Cup 2022។
Danjuma បានដើរតួយ៉ាងសំខាន់ក្នុងការរត់របស់ Villarreal ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន 16 គ្រាប់នៅក្នុងការប្រកួតទាំងអស់សម្រាប់ក្លឹបអេស្ប៉ាញ៕