ភ្នំពេញ ៖ ក្មេងទំនើង ចំនួន៦នាក់ បានប្រើអំពើហិង្សា ដេញវាយកាប់ចាក់គ្នានៅក្នុងវត្ត ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ធ្វើការឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។
ករណីអំពើហិង្សា ដេញវាយកាប់ចាក់គ្នានេះ បានកើតឡើងកាលពីថ្ងៃ២២ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្នុងបរិវេណវត្តល្វា ផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។
ជនរងគ្រោះដែលរងរបួស មានចំនួន ២នាក់ ទី១-ឈ្មោះជា លីដេត ភេទប្រុស មុខរបរកម្មករសំណង់ មានលំនៅផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា និងទី២-ឈ្មោះទុំ សារ័ត្ន ភេទប្រុស មុខរបរជាងដែក មានលំនៅ ផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។
ចំណែកជនសង្ស័យទាំង៦នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះស ប៊ុនសេង ភេទប្រុស មុខរបរនៅផ្ទះ មានលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា (ជនដៃដល់)។ ទី២-ឈ្មោះឆន សុថាត់ ភេទប្រុស មុខរបរជាងពិតាន មានលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។ ទី៣-ឈ្មោះពត ចាន់ជំនោរ ភេទប្រុស មុខរបរនៅផ្ទះ មានលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។ ទី៤-ឈ្មោះអ៊ុក ផល្លាប ភេទប្រុស មុខរបរផ្សារដែក មានលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។ ទី៥-ឈ្មោះយឹម មករា ភេទប្រុស មុខរបរនៅផ្ទះ មានលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា និងទី៦-ឈ្មោះឌឹម មិថុនា ភេទប្រុស មុខរបររត់ម៉ូតូកង់បី មានលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។ ដោយឡែក វត្ថុតាងដកហូត រួមមាន កាំបិតផ្គាក់ដងឈើឫស្សី ចំនួន១ និងខ្សែក្រវាត់ ក្បាលដែក ចំនួន១។
ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕