Monday, November 25, 2024
Homeព័ត៌មានជាតិឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងគ្រប់គ្រងគ្រោះមហន្តរាយ

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងគ្រប់គ្រងគ្រោះមហន្តរាយ

នាព្រឹកថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី Vica Rosario Bogaerts, តំណាងធនាគារពិភពលោក បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់ជាស្ថាពរគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ១ និងប្រកាសដាក់ឱ្យអនុវត្តជា ផ្លូវការ នូវគម្រោង ជំហាន ២ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា៖ ក្នុងជំហានទី១ បានចាប់ផ្តើមដំណើរការពីខែកក្កដា ឆ្នាំ២០១៧ និងបញ្ចប់ជាស្ថាពរកាលពីខែសីហា ឆ្នាំ២០២២ ដោយ ធ្វើការកែលម្អ ផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ និងបេតុង បានប្រវែង ២៥២,៦១ គ.ម និងស្ពានបេតុង ចំនួន ១៤កន្លែង ប្រវែងសរុប ៤៥០ម៉ែត្រ លូប្រអប់ចំនួន ៦១ កន្លែង លូមូល ចំនួន ៣៦១ កន្លែង នៅ ខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងខេត្តសៀមរាប។

ដោយឡែកសម្រាប់ជំហាន ២ ចាប់ផ្ដើមពី ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដែលគ្រោងនឹងធ្វើការ កែលម្អផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និង ក្រាលបេតុង ប្រមាណ ៧៥០ គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បៈការ្យមួយចំនួនទៀត នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលបាននឹង កំពុងប្រារព្វពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនាពេលនេះ៕

RELATED ARTICLES