ភ្នំពេញ ៖ ករណីចាក់សម្លាប់ស្ត្រីជាអ្នក រកស៊ីទទួលបញ្ចាំម្នាក់ ប្លន់ប្រាក់ជាង ៦០ម៉ឺន ដុល្លារ នៅក្នុងអគារកាស៊ីណូណាហ្គាវើលដ៍១ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ រួចមក សមត្ថកិច្ចជំនាញ កំពុងដុតដៃដុតជើងស្រាវជ្រាវ ដើម្បីបំបែកសំណុំរឿង អស់រយៈពេលប្រមាណ កន្លះខែមកហើយ ប៉ុន្តែនៅមិនទាន់ចាប់ខ្លួន ជនសង្ស័យជាឃាតករបាននៅឡើយ ជា ហេតុធ្វើឱ្យបុរសជាប្តីរបស់ស្ត្រីរងគ្រោះ ដែល ទទួលរងការឈឺចាប់ ចង់ឱ្យព្រលឹងភរិយាខ្លួន ទទួលបានយុត្តិធម៌ឆាប់ៗ បានបង្ហាញមុខមាត់ ជនសង្ស័យជាឃាតករ តាមបណ្តាញសង្គម ដោយប្រកាសផ្តល់សគុណជូនអ្នកដែលបាន ផ្តល់ព័ត៌មានឈានទៅដល់ការចាប់ខ្លួនឧក្រិដ្ឋ- ជននោះទៀតផង។
គួរបញ្ជាក់ថា ស្ត្រីរងគ្រោះដែលត្រូវ ឃាតករចាក់និងអារកសម្លាប់ ប្លន់ទ្រព្យ-សម្បត្តិនោះ មានឈ្មោះអ៊ឹង ជុងហ្គិច អាយុ ៣៧ឆ្នាំ ប្រកបរបរជាអ្នកទទួលបញ្ចាំ នៅ ក្នុងកាស៊ីណូណាហ្គាវើលដ៍១ មានស្វាមីឈ្មោះ ចាន់ សួរ ជាមន្ត្រីនគរបាលជាន់ខ្ពស់ នៃអគ្គ-ស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងមានតួនាទី ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើស ល្បែងពាណិជ្ជកម្ម។
ស្ត្រីរងគ្រោះ ត្រូវបានឃាតករដៃឆៅ ចាក់ប្រហារជាច្រើនកាំបិត និងអារក បណ្តាល ឱ្យស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ទឹក ជាន់ ទី១ នៃអគារកាស៊ីណូណាហ្គាវើលដ៍១ កាលពី វេលាម៉ោងជាង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយករណីនេះ ត្រូវបានសង្ស័យ ថា ជាករណីប្លន់ទ្រព្យសម្បត្តិ ប្រមាណជាង ៦០ម៉ឺនដុល្លារ។
លោកចាន់ សួរ ត្រូវជាស្វាមីរបស់ស្ត្រី រងគ្រោះ អ៊ឹង ជុងហ្គិច កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានបង្ហោះក្នុងគណនី ហ្វេសប៊ុក របស់លោក នូវរូបថតបុរស ម្នាក់ មានមាឌធំ សក់ក្បាលហាយឡាយពណ៌ទង់- ដែង ដែលលោកអះអាងថា គឺជាជនសង្ស័យ (ឃាតករ) ដែលបានចាក់សម្លាប់ប្លន់ប្រពន្ធ របស់លោក និងកំពុងរត់គេចខ្លួន។
លោកចាន់ សួរ ស្វាមីស្ត្រីរងគ្រាះអ៊ឹង ជុងហ្គិច បានសរសេរថា “នេះជាលើកទី១ ហើយ ជាការឈឺចាប់បំផុតសម្រាប់ជីវិតខ្ញុំ ពេលនេះសមត្ថកិច្ចក៏បានខំដុតដៃដុតជើងដែរ ដើម្បីតាមចាប់ឃាតករ មកផ្តន្ទាទោសតាម ច្បាប់ដែរ។ ដោយឡែកខ្ញុំសុំបងប្អូនប្រជាជន យើង បើសិនបានឃើញឃាតករក្នុងរូបនេះ សូមជួយផ្តល់ព័ត៌មានដល់សមត្ថកិច្ចដែលនៅ ជិតបំផុត ឬផ្តល់ព័ត៌មានមកដល់ខ្ញុំ តាមរយៈ លេខទូរស័ព្ទ ០៧០ ៦៦៦ ៧៧៧ ខ្ញុំនឹងជូន សគុណ នៅពេលចាប់បានជននេះមកទទួល ទោសតាមច្បាប់…”។
លោកចាន់ សួរ បានសរសេរបន្តថា “សូមអូនទៅកាន់សុខគតិភពចុះ ការងារដែល សេសសល់ ទុកឱ្យសមត្ថកិច្ចនិងច្បាប់ ដោះ- ស្រាយចុះ សូមព្រលឹងអូន កុំនៅវិលវល់ ទៀតអី។ ខ្ញុំសូមអរគុណថ្នាក់ដឹកនាំ ដែល បានយកចិត្តទុកដាក់ និងជំរុញស្មារតីកងកម្លាំង ក្នុងការស្វែងរកយុត្តិធម៌ឱ្យគ្រួសារខ្ញុំ…”។
ជាមួយនេះ ស្វាមីស្ត្រីរងគ្រោះខាងលើ ក៏បានអំពាវនាវដល់សមត្ថកិច្ចផងដែរថា “សូម ឱ្យសមត្ថកិច្ច ជួយដុតដៃដុតជើងដើម្បីស្វែង រកឃាតករដែលជាជនដៃដល់ដ៏សាហាវ យង់ឃ្នង ឱ្យបានឆាប់រហ័ស មកផ្តន្ទាទោស តាមច្បាប់។ ក្នុងនាមក្រុមគ្រួសារសព សូម អរគុណ និងសូមបងប្អូនកងកម្លាំង ដែលជា ស្ថាប័នពាក់ព័ន្ធ មេត្តាសហការគ្នា ដោយក្តី អាណិតអាសូរដល់ជនរងគ្រោះ និងគ្រួសារ ដែលរងភាពអយុត្តិធម៌ ពីអំពើឃាតកម្ម កាលពីថ្ងៃ១៦ ខែមករា កន្លងទៅនេះ។ សូម អរគុណ…”។
គួររំឭកថា ស្ត្រីរងគ្រោះ ឈ្មោះអ៊ឹង ជុង- ហ្គិច ត្រូវបានឃាតករចាក់និងអារកសម្លាប់ កាលពីម៉ោង ១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ទឹក ជាន់ទី១ អគារ ណាហ្គាវើលដ៍១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ហើយសពស្ត្រីរងគ្រោះ ត្រូវ បានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្ត ទឹកថ្លា ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ ហើយត្រូវបានស្វាមី និងក្រុមគ្រួសារ ធ្វើ បុណ្យតាមប្រពៃណី នៅក្នុងបរិវេណវត្តទឹកថ្លា នោះតែម្តង។
ករណីឃាតកម្មនេះ ត្រូវបានសង្ស័យ ថា ជាករណីប្លន់ទ្រព្យសម្បត្តិ ប្រមាណជាង ៦០ម៉ឺនដុល្លារ ខណៈដែលក្រុមគ្រួសារអះអាង ថា ក្រោយប្រទះឃើញសព ទ្រព្យសម្បត្តិ លុយកាក់ និងគ្រឿងអលង្ការនៅលើខ្លួនសព ត្រូវបានបាត់បង់អស់ គ្រាន់តែមិនទាន់អាច កំណត់ច្បាស់នៅឡើយថា មានចំនួនប៉ុន្មាន ឱ្យប្រាកដ។
ជុំវិញករណីឃាតកម្មដ៏សាហាវឃោរ-ឃៅខាងលើនេះ គិតមកដល់ពេលនេះ សមត្ថកិច្ចជំនាញ កំពុងបន្តស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនមុខសញ្ញាជនសង្ស័យជា ឃាតករ បន្ទាប់ពីមានការបង្ហាញរូបថតជន សង្ស័យម្នាក់ខាងលើ ពីកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុ ដើម្បីនាំយកមកផ្តន្ទា-ទោសឱ្យខាងតែបាន៕