Valencia បានចែកផ្លូវជាមួយគ្រូបង្វឹកលោក Gennaro Gattuso ដោយការព្រមព្រៀងគ្នាទៅវិញទៅមកបន្ទាប់ពី មកដឹកនាំបានត្រឹមតែជាង ៧ ខែនៅក្នុងក្របខណ្ឌអេស្ប៉ាញព្រីមេរ៉ាលីហ្គា។នេះបើយោងតាមការប្រកាសរបស់ ក្លឹបកាលពីម្សិលមិញ។
លោក Voro Gonzalez ដែលជាអតីតខ្សែការពារ និងជាគ្រូបង្វឹកសាលាបាល់ទាត់របស់ក្លឹបនឹងចូលកាន់តំណែង ជាអ្នកចាត់ការចាំផ្ទះរបស់ Valencia ចំនួនប្រាំបីដង ខណៈដែលពួកគេស្វែងរកអ្នកជំនួស Gattuso ។
Valencia បាននិយាយថា បន្ទាប់ពីជំនួបដ៏យូររវាង Gattuso និងមន្ត្រីក្លឹបពួកគេបានយល់ព្រមបញ្ចប់កិច្ចសន្យា របស់អ្នកចាត់ការទូទៅ។
បន្ទាប់ពីចាញ់ 1-0 ជាមួយក្រុម Valladolid កាលពីថ្ងៃអាទិត្យ Valencia ឈរនៅលេខរៀងទី ១៤ ក្នុងតារាងជាមួយ នឹង២០ពិន្ទុក្នុង១៨ ប្រកួត ដែលស្ថិតនៅពីលើតំបន់កាត់ចោលមួយពិន្ទុ ដោយឈ្នះតែ ៥ ប្រកួតក្នុងលីគរហូតមក ដល់ពេលនេះក្នុងរដូវកាលនេះ។
លោកGattuso វ័យ 45 ឆ្នាំដែលធ្លាប់ជាខ្សែបម្រើប្រយុទ្ធជាមួយ AC Milan និងអ៊ីតាលីក៏បានគ្រប់គ្រង Milan និង Napoli ដោយចាកចេញពីក្លឹប Napoli នៅចុងបញ្ចប់នៃរដូវកាល2020-21 ៕