ក្លឹបកំពូលតារាងអង់គ្លេសប្រឺមីញេលីក Arsenal បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានចុះហត្ថលេខាលើខ្សែ បម្រើអ៊ីតាលី Jorginho ដែលមានបទពិសោធន៍ពីគូប្រជែង Chelsea នៅទីក្រុងឡុងដ៍ ក្នុងកិច្ចសន្យារយៈពេល ១៨ខែ។
ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្ទេរនេះមិនត្រូវបានបង្ហាញទេប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថាកិច្ចព្រមព្រៀងនេះមានតម្លៃជិត១៥លានដុល្លារ។
គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta បានប្រាប់គេហទំព័ររបស់ក្លឹបថា Jorginho គឺជាកីឡាករខ្សែបម្រើដែល មានភាពវៃឆ្លាត ជំនាញភាពជាអ្នកដឹកនាំដ៏ស៊ីជម្រៅ និងមានបទពិសោធន៍ដ៏ច្រើននៃក្របខ័ណ្ឌ ប្រឺមីញេលីក និង អន្តរជាតិ។
លោក Mikel Arteta បានបន្តថាJorginho បានឈ្នះក្នុងអាជីពរបស់គាត់ ប៉ុន្តែគាត់នៅតែមានការស្រេកឃ្លាន និង ឆន្ទៈដ៏ធំក្នុងការរួមចំណែកនៅទីនេះ។ យើងពិតជារីករាយណាស់ដែលបានចុះហត្ថលេខាលើ Jorginho ហើយ ស្វា គមន៍គាត់និងក្រុមគ្រួសាររបស់គាត់មកកាន់ក្លឹប។
Arsenal ដែលមាន ៥ពិន្ទុដាច់ពីក្រុមម្ចាស់ជើងឯក Man City ក្នុងការប្រជែងដណ្តើមពាន នៅតែត្រូវការ ការពង្រឹង ខ្សែបម្រើ ជាពិសេសបន្ទាប់ពីMohamed Elneny របួសជង្គង់ដែលក្លឹបបាននិយាយ ថាតម្រូវឱ្យមានការវះកាត់ ដែលនឹងធ្វើឱ្យគាត់អវត្តមានសម្រាប់ រយៈពេលបន្ថែម” ។
កីឡាករវ័យ ៣១ឆ្នាំរូបនេះបានក្លាយជាកីឡាករសំខាន់សម្រាប់ Chelsea ក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនបាន ២៥ ដងក្នុងការប្រកួតទាំងអស់។Jorginho ក៏បានឈ្នះពានរង្វាន់ Europa League, FA Cup ៣ដង និង League Cup ២ដងក្នុងការបង្ហាញខ្លួនច្រើនជាង ២០០លើកសម្រាប់ Chelsea ចាប់តាំងពីចូលរួមជាមួយពួកគេក្នុងខែកក្កដា ឆ្នាំ ២០១៨ពីក្រុម Napoli ក្នុងក្របខ័ណ្ឌ Serie A ៕