កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍កាលពីថ្ងៃអង្គារថា អតីតខ្សែបម្រើក្រុម Real Madrid កីឡាករ Isco បានមកដល់ទីក្រុងប៊ែរឡាំង ដើម្បីពិនិត្យសុខភាពរបស់គាត់ មុនពេលផ្ទេរទៅកាន់ក្លឹប Union Berlin ។
រូបភាពបានបង្ហាញកីឡាករចូលមន្ទីរពេទ្យ Charité អមដោយនាយកបច្ចេកទេសក្លឹប Union លោក Michael Parensen និងក្រុមប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹប។
Isco ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ ឆ្នាំ២០២៤ជាមួយនឹងជម្រើស ក្នុងការបន្តកុង ត្រារយៈពេលមួយឆ្នាំទៀត។
ខ្សែបម្រើរូបនេះលេងឱ្យ Real Madrid ចន្លោះឆ្នាំ២០១៣និង ២០២២។ នៅជាមួយក្លឹបយក្សអេស្ប៉ាញ គាត់បាន ឈ្នះពាន ឆេមពានលីកប្រាំដង ពានអេស្ប៉ាញព្រីមេរ៉ាលីហ្គា បីដង និងពានរង្វាន់ Club World Cupចំនួន បួន ដង។គាត់លេងចុងក្រោយឱ្យ Sevilla ប៉ុន្តែគ្មានក្លឹបតាំងពីខែធ្នូ៕