ខ្សែការពារស្លាបឆ្វេងសញ្ជាតិហុល្លង់ Patrick van Aanholt បានចាកចេញពីក្លឹប Galatasaray កាលពីថ្ងៃអង្គារ ដើ ម្បីចូលរួមជាមួយក្លឹបប្រទេសរបស់លោកPSV ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់នៃរដូវកាល ២០២២-២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយថាPSV បានឲ្យដឹងថាក្លឹបបានបញ្ចប់កិច្ចសន្យាទិញ កីឡាករលើកទីបីក្នុងរដូវ រងាបន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Galatasaray សម្រាប់កីឡាករ Patrick van Aanholt។ ខ្សែការពារស្លាបដែលបានឈ្នះការប្រកួតឱ្យហុល្លង់ចំនួន ១៩ដងនឹងចូលរួមជាមួយ PSV ក្នុងលក្ខខណ្ឌខ្ចីជើង ពេញមួយរដូវកាលនេះ។
Patrick van Aanholt បាននិយាយថាខ្ញុំសប្បាយចិត្តដែលបានត្រលប់ទៅ PSV វិញ។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា៖ «ទីនេះគឺជាកន្លែងហ្វឹកហាត់ចាស់។ លោកបានបន្ថែមថា៖ «ខ្ញុំមិន អាចរង់ចាំដើម្បីចាប់ផ្ដើមបានទេ»។
Van Aanholt ជាសមាជិកនៃសាលាយុវជនបាល់ទាត់ PSV ក្នុងឆ្នាំ២០០៧-២០០៩ មុនពេលគាត់ផ្លាស់ទៅ Chelsea របស់អង់គ្លេស។ម្ចាស់ជើងឯកអង់គ្លេសឆ្នាំ ២០១០ធ្លាប់បានចូលរួមជាមួយក្រុម Galatasaray របស់ ក្នុងឆ្នាំ២០២១។
រឿងដាច់ដោយឡែកមួយទៀតកាលពីថ្ងៃអង្គារម្សិលមិញ ខ្សែប្រយុទ្ធសញ្ជាតិស្វីស Haris Seferovic វ័យ ៣០ឆ្នាំ របស់ Galatasaray បានចាកចេញពីក្លឹបតួកគី បន្ទាប់ពីកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់ដោយការយល់ព្រមពី គ្នាទៅវិញទៅមក។Celta របស់អេស្ប៉ាញបានចុះហត្ថលេខាលើ Seferovic ៕