ក្នុងទីផ្សារដោះដូរខែមករាយោងតាមការវិភាគពីក្រុមពាណិជ្ជកម្មកីឡារបស់Deloitte ចេញផ្សាយកាលពីថ្ងៃពុធ បានអោយដឹងថាក្លឹបបាល់ទាត់ប្រឺមីញេលីកបានចំណាយលុយជាង១ពាន់លានដុល្លារបំបែកកំណត់ត្រាលើកដំបូង នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។
របាយកាណ៍ខាងលើបានបន្តថាក្លឹបចំណាយច្រើនបំផុតគឺ Chelsea ស្មើនឹង៣៧% នៃចំនួនសរុប ច្រើនជាងការចំ ណាយរួមគ្នាដោយក្លឹបទាំងអស់នៅក្នុងក្របខណ្ឌអាល្លឺម៉ង់ប៊ុនដេស្លីហ្គា អេស្ប៉ាញព្រីមេរ៉ាលីហ្គា អ៊ីតាលីស៊េរីA និងបារាំង Ligue 1។ Bournemouth ដែលរងការគំរាមកំហែងក្នុងការកាត់ចោលគឺជាអ្នក ចំណាយច្រើនជាងគេទី ពីរក្នុងក្របខ័ណ្ឌប្រឺមីញេលីក។
ក្លឹបនៅទីក្រុងឡុងដ៍ដែលស្ថិតនៅលេខរៀងទី ១០ក្នុងលីកបានចំណាយលុយបំបែក កំណត់ត្រារបស់អង់គ្លេស ចំនួនជាង ១៣១លានដុល្លារសម្រាប់ខ្សែបម្រើអាហ្សង់ទីន EnzoFernandez ពីBenfica នៅថ្ងៃផុតកំណត់នៃការផ្ទេរ កាលពីថ្ងៃអង្គារ។
ការចំណាយរបស់ក្លឹបនៅលីគកំពូលរបស់អង់គ្លេសគឺខ្ពស់ជាងក្នុងខែមករា២០២២ជិតបីដង។ក្នុងរយៈពេលពេញ មួយរដូវកាល ២០២២-២៣ ពួកគេបានចំណាយជាង៣ ពាន់លានដុល្លារលើការផ្ទេរកីឡាករ ដោយបានបំបែកកំ ណត់ត្រាពីមុនដែលមានតម្លៃជាង ២ពាន់លានក្នុងឆ្នាំ ២០១៧-១៨៕