យោងតាមសេចក្តីរាយការណ៍ពី Al-Arabiya កាលពីថ្ងៃពុធទី ១កុម្ភៈឆ្នាំ ២០២៣ បានអោយដឹងថាប្រទេសអារ៉ាប៊ីសាអូឌីតបានឈ្នះការដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់អាស៊ីខាប់២០២៧( AsianCup2027)បន្ទាប់ពីមានការពិភាក្សាក្នុងអំឡុងសមាជសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) លើកទី៣៣ នៅប្រទេសបារ៉ែន វាត្រូវបានប្រកាសកាលពីថ្ងៃពុធ។
ការដេញថ្លៃរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដើម្បីធ្វើជាម្ចាស់ផ្ទះបានធ្វើឡើងបន្ទាប់ពីគណៈប្រតិភូរបស់ខ្លួន បានបង្ហាញផែនការធ្វើម្ចាស់ផ្ទះក៏ដូចជាបង្ហាញពីផែនការជួសជុលកីឡដ្ឋានដែលមានស្រាប់ និងសាងសង់ថ្មី។
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកីឡារបស់អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Turki al-Faisal និងប្រធាន FIFA លោក Gianni Infantino ។
ព្រះអង្គម្ចាស់Abdulazizបានមានព្រះរាជបន្ទួលបន្ទាប់ពីការប្រកាសនេះថាយើងស្វាគមន៍អាស៊ីទាំងអស់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០២៧។យើងកំពុងធ្វើឱ្យមានការបោះជំហានយ៉ាងធំក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាពិភពលោកដ៏ធំបំផុត។ព្រះអង្គបានប្រាប់អ្នកចូលរួមដោយបន្ថែមថាព្រះរាជាណាចក្របានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍៕