ភ្នំពេញ ៖ ស្របពេលឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្តល់រង្វាន់ វីឡាមួយ ឡានទំនើបមួយ និងថវិកាឧបត្ថម្ភបន្ថែម ១០ឆ្នាំថែមទៀត ដល់កីឡាករគុនខ្មែររូបណាដែលវ៉ៃឈ្នះស្តេចប្រដាល់ថៃ បួខាវ នោះ ស្រាប់តែមាននារីរុបស្រស់ ម្នាក់ បានប្រកាសថា បើកីឡាករណាវ៉ៃឈ្នះបួខាវ នាងនឹងយកធ្វើប្ដី ដោយមិនយកបណ្ណាការ សូម្បីមួយរៀល។
នារីម្នាក់ ឈ្មោះយ៉ាដា បានប្រកាសតាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ ២០ ២៣ ថា «បើអ្នកណាវាយឈ្នះបួខាវ ខ្ញុំនឹងយកធ្វើប្ដី នឹងមិនយកបណ្ណាការសូម្បីមួយរៀល ព្រមទាំងគោរពស្រ លាញ់ ព្រមមើលថែរក្សាអស់មួយជីវិត…»។
បន្ទាប់ពីបានឃើញសំណេររបស់នារីខាងលើ លោកឧកញ៉ា ស្រី ចាន់ថន បានចូលទៅខម្មិនថា «លេងឈុត ធំប្អូនស្រី»។ ស្រាប់តែនារីខាងលើ បានឆ្លើយតបថា «ប្អូនចូលរួមរកអ្នកខ្លាំងជាមួយលោកបងឧកញ៉ាដែរហើយ បើរកអ្នកឈ្នះឃើញ សូមលោកបងឧកញ៉ា ប្រាប់ប្អូនផង»។
តាមរយ:ការឆ្លើយតបចំពោះការបញ្ចេញយោបល់ (Comment) របស់អ្នកប្រើបណ្តាញសង្គម ហ្វេសប៊ុក នារីរូប ស្រស់ខាងលើ បានបញ្ជាក់ថា ការប្រកាសរបស់នាងខាងលើ អត់លេងសើចទេ គឺមែនទែន ។
សូមបញ្ជាក់ថា ការប្រកាសរបស់នារីរូបស្រស់ខាងលើ បានធ្វើឡើងបន្ទាប់ពីលោកឧកញ៉ា ស្រី ចាន់ថន អនុប្រ ធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសផ្តល់រង្វាន់ វីឡា១ ឡាន១ និងថវិកាឧបត្ថម្ភបន្ថែម រយ: ពេល ១០ឆ្នាំ ដល់កីឡាគុនខ្មែររូបណាដែលវ៉ៃឈ្នះស្តេចប្រដាល់ថៃ បួខាវ បាន់ឆ:មេខ ។
លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៣ ថា អ្វីដែលោកបានប្រកាស តាមបណ្តាញ សង្គម ហ្វេសប៊ុក នោះ ពេលនេះលោកបានត្រៀមរួចរាល់អស់ហើយ សម្រាប់ផ្តល់ជូនលើកទឹកចិត្ត កីឡាករ គុន ខ្មែរ ដើម្បីកុំឲ្យកីឡាករថៃ បួខាវ បានចិត្តពេក ក្នុងនោះរួមមាន វីឡាមួយ តម្លៃ ២៧ម៉ឺនដុល្លារ និងឡានទំនើប ១គ្រឿង តម្លៃ ១៧ម៉ឺនដុល្លារ រួមទាំងនិងថវិកាឧបត្ថម្ភបន្ថែម រយ:ពេល ១០ឆ្នាំ។ លោកឧកញ៉ាចិត្តសប្បុរ សធម៌រូប នេះ បានអំពាវនាវឲ្យបងប្អូនកីឡាករប្រដាល់គុនខ្មែរ ព្យាយាមហ្វឹកហាត់ឡើង ដើម្បីលើកមុខមាត់ ប្រទេសជាតិ ខ្មែរ ហើយក៏សូមឲ្យបងប្អូនជនរួមជាតិ ត្រូវតែចូលរួមលើកទឹកចិត្តដល់កីឡាករខ្មែរ ព្រោះលោកជឿជាក់ថា ខ្មែរធ្វើ បាន៕ ខៀវទុំ