Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិParis SG កំពុងពិភាក្សាជាមួយ Messi ជុំវិញការបន្ត កុងត្រាថ្មី

Paris SG កំពុងពិភាក្សាជាមួយ Messi ជុំវិញការបន្ត កុងត្រាថ្មី

ទីប្រឹក្សាបាល់ទាត់របស់ក្លឹប Paris SGលោក Luis Campos និយាយថាខ្ញុំនឹង រីករាយប្រសិនបើកំពូលតារាអា ហ្សង់ទីន Lionel Messi យល់ព្រមបន្តកុងត្រាថ្មី ជាមួយក្រុមជើងឯកបារាំង។

Campos បានប្រាប់ទូរទស្សន៍បារាំង TF1 ថា យើងកំពុងពិភាក្សាគ្នា។ ខ្ញុំមិនអាចលាក់បាំងរឿងនោះបានទេ ខ្ញុំ ចង់ឱ្យគាត់ចូលរួមក្នុងគម្រោងនេះ ដើម្បីបន្តជាមួយយើង។

ខ្ញុំនឹងរីករាយប្រសិនបើគាត់ធ្វើដូច្នេះប៉ុន្តែយើងកំពុងនិយាយនៅពេលនេះ ដើម្បីសម្រេចបាននូវគោលដៅនោះថា Leo Messi នៅជាមួយយើង។

Camposបានកោតសរសើរចំពោះការរួមចំណែកនាពេលថ្មីៗនេះរបស់ Messi ចំពោះក្រុម ជាពិសេសក្នុងការឈ្នះ លើក្រុម Montpellier ។

លោកបន្តថានៅពាក់កណ្តាលម៉ោង ខ្ញុំបាននិយាយទៅកាន់គាត់ថា វាជារឿងចាំបាច់ដែលអ្នក ត្រូវអូសទាញអ្នក ផ្សេង ទៀតមកជាមួយអ្នកហើយបន្តស្នាក់នៅទីនេះរយៈពេលយូរទៀត។

ម្ចាស់ជើងឯក Ballon D’Or វ័យ ៣៥ ឆ្នាំរូបនេះបានសំរេចនូវមហិច្ឆតាពេញមួយជីវិតរបស់គាត់ ក្នុងការឈ្នះពាន រង្វាន់បាល់ទាត់ពិភពលោកកាលពីខែធ្នូ ប៉ុន្តែបានរក្សាទម្រង់លេងសមរម្យនៅពេលគាត់ ត្រលប់ទៅប្រទេសបា រាំងវិញ។

Messi បានចូលរួមជាមួយ Paris SG ក្នុងឆ្នាំ២០២១ ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំជាមួយនឹងជម្រើសនៃការ បន្តវា មួយឆ្នាំទៀត បន្ទាប់ពីលាគ្នាយ៉ាងរំជួលចិត្តជាមួយ Barcelona ជាកន្លែងដែលគាត់បានចំណាយពេលពេញអាជីព របស់គាត់៕

RELATED ARTICLES