Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិMan City អាចត្រូវបណ្តេញចេញពីក្រប ខណ្ឌប្រឹមី ញេលីក

Man City អាចត្រូវបណ្តេញចេញពីក្រប ខណ្ឌប្រឹមី ញេលីក

យោងតាមប្រភពព័ត៌មានរ៉យទ័រចេញផ្សាយកាលពីថ្ងៃអង្គារទី៦កុម្ភៈឆ្នាំ២០២៣បានអោយដឹងថាក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេសប្រឺមីញេលីកបានចោទប្រកាន់ក្លឹប ManCityពីបទបំពានច្បាប់ហិរញ្ញវត្ថុច្រើនជាង១០០ករណី បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ៤ ឆ្នាំ។

ប្រឺមីញេលីកបានបន្ថែមថាក្លឹបនេះបានបំពានច្បាប់ហិរញ្ញវត្ថុអូសបន្លាយពីរដូវកាល២០០៩-១០ដល់យុទ្ធនាការ ២០១៧-១៨។ City ត្រូវបានទិញដោយម្ចាស់ដែលមានមូលដ្ឋាននៅទីក្រុង Abu Dhabi របស់ពួកគេគឺ City Football Group ក្នុងឆ្នាំ ២០០៨។ ក្លឹបMan City អាចរងការដាក់ទណ្ឌកម្ម ផាកពិន័យ កាត់ពិន្ទុ ឬឈានដល់ បណ្តេចេញពី លីកកំពូលតែម្តង។

ក្លឹបនេះក៏ត្រូវបានគេចោទប្រកាន់ថាបានបំពានច្បាប់ទាក់ទងនឹងការផ្តល់ព័ត៌មានហិរញ្ញវត្ថុមិនត្រឹមត្រូវជាពិ សេសទាក់ទងនឹងប្រាក់ចំណូលរបស់ខ្លួន (រួមទាំងចំណូលពីការឧបត្ថម្ភ) ភាគីពាក់ព័ន្ធ និងតម្លៃប្រតិបត្តិការ របស់ខ្លួន។

Man City ត្រូវបាន ប្រឹមីញេលីកចោទប្រកាន់ថាមិនបានបង្ហាញយ៉ាងពេញលេញ នូវប្រាក់ឈ្នួលអ្នកចាត់ការ ទូទៅក្នុងមួយរដូវកាលពីឆ្នាំ ២០០៩-១០ ដល់ឆ្នាំ ២០១២-១៣ ក្នុងអំឡុងពេលលោក Roberto Mancini ជាអ្នក ចាត់ការទូទៅ។

ក្លឹបក៏ត្រូវបានចោទប្រកាន់ពីបទមិនគោរពតាមច្បាប់របស់ ប្រឺមីញេលីកដែលតម្រូវឱ្យក្លឹប អនុវត្តតាមបទប្បញ្ញត្តិ ហិរញ្ញវត្ថុរបស់ UEFA (FFP) ពីរដូវកាល ២០១៣-១៤ ដល់ ២០១៧-១៨និងការមិនអនុវត្តតាមច្បាប់របស់ ប្រឺមីញេលីក ស្តីពីប្រាក់ចំណេញ និងនិរន្តរភាពចាប់ពីឆ្នាំ ២០១៥-១៦ដល់ រដូវកាល ២០១៧-១៨ ។

ក្លឹប Man City ត្រូវបានហាមឃាត់ពីការប្រកួត Champions League ដោយស្ថាប័នគ្រប់គ្រងអឺរ៉ុប Uefa រយៈពេល ពីរឆ្នាំ ប៉ុន្តែបានប្តឹងឧទ្ធរណ៍ដោយជោគជ័យទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ដែលបានលុប ចោលបម្រាមនេះក្នុងឆ្នាំ ២០២០។

ក្លឹបនេះត្រូវបានពិន័យជាប្រាក់ចំនួនជាង ៣០លានដុល្លារដោយ UEFA តែCAS បានកាត់បន្ថយមកត្រឹម ១០លាន ដុល្លារ៕

RELATED ARTICLES