ក្លឹបបាល់ទាត់Leeds កំពុងស្វែងរកគ្រូបង្វឹកថ្មី បន្ទាប់ពីបណ្តេញលោក Jesse Marsch ចេញពីតំណែងបន្ទាប់ពីដឹកនាំបានតិចជាង ១២ខែ ។
លោកMarsch ត្រូវបានបណ្តេញចេញបន្ទាប់ពីការឈ្នះត្រឹមតែពីរលើកក្នុង ការប្រកួតនៅប្រឺមីញេលីកចាប់តាំងពីខែសីហា ជាមួយនឹងការចាញ់ ១-0 កាលពីថ្ងៃអាទិត្យនៅលើទឹកដី Nottinghamបានធ្វើឱ្យពួកគេស្ថិតនៅក្បែរតំបន់កាត់ចោល។
បន្ទាប់ពីបណ្តេញលោក Jesse Marsch ចេញពីតំណែងក្លឹបLeedsកំពុងពិនិត្យមើលបេក្ខជនជាច្រើនប៉ុន្តែមានតែបេក្ខជន៣រូបដែលមានសក្តានុពលដើម្បីទទួលបន្ទុក។
១-លោក Rafael Benitez
លោកBenitez អាយុ៦២ សញ្ជាតិអេស្ប៉ាញ បច្ចុប្បន្នមិនទាន់មានក្លឹបដឹកនាំនៅឡើយទេ។ លោក Benitez ជាអ្នកចាត់ការទូទៅដែលមានបទពិសោធន៍ច្រើនបំផុតក្នុងការប្រកួតនេះ បន្ទាប់ពីចាកចេញពី Everton កាលពីមួយឆ្នាំមុន។
២-លោក Marcelo Bielsa
លោក Marcelo Bielsa អាយុ៦៧ សញ្ជាតិអាហ្សង់ទីន ក្លឹបបច្ចុប្បន្នគ្មាន ។លោកធ្លាប់ដឹកនាំក្លឹបLeeds តែត្រូវជំនួសដោយលោកJesse Marsch កាលពីឆ្នាំមុន។ ត្រូវបានគេដឹងថាមានបំណងចង់ចូលដឹកនាំវិញបន្ទាប់ពីត្រូវបានសម្ភាសន៍សម្រាប់ការងារ Everton កាលពីពេលថ្មីៗនេះ។
Bielsa បានជួយ Leeds ឡើងទៅកាន់ ប្រឺមីញេលីកហើយបន្ទាប់មករក្សាពួកគេ ប៉ុន្តែត្រូវបានបណ្តេញចេញខណៈដែលពួកគេតស៊ូកាលពីរដូវកាលមុន។
៣-លោក Steven Gerrard
លោក Steven Gerrard អាយុ៤២ សញ្ជាតិអង់គ្លេស ក្លឹបបច្ចុប្បន្នគ្មាន។អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Gerrardអវត្តមានពីការងារបន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការ Aston Villa កាលពីដើមរដូវកាលនេះ ។
គាត់ចំណាយពេលត្រឹមតែ១១ ខែនៅ Villa Park ដោយឈ្នះ 13 ប្រកួតក្នុងចំណោម ៤០ប្រកួត ហើយពេលវេលារបស់គាត់បានមកដល់ទីបញ្ចប់ នៅពេលដែលអ្នកគាំទ្របានច្រៀងបទប្រឆាំង Gerrard នៅក្នុងការប្រកួតចុងក្រោយ។ក្រៅពីបេក្ខជនខាងលើនេះនៅមានលោកCarlos Corberan កំពុងដឹកនាំក្លឹបWest Brom លោក Ralph Hasenhuttl ធ្លាប់ដឹកនាំ Southampton និងលោក Mauricio Pochettino ជាដើម៕