ខ្សែបម្រើស្លាបអន្តរជាតិហ្គាណា Christian Atsu ស្ថិតក្នុងចំណោមអ្នកដែលបាត់ខ្លួនបន្ទាប់ ពីការដួលរលំនៃអគារ ផ្ទះល្វែងក្នុងទីក្រុងHatayប្រទេសតួកគីបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំកាលពីថ្ងៃចន្ទ។
Christian Atsu បានស៊ុតបាល់បញ្ចូលទីនៅនាទីទី ៩៧ សម្រាប់ក្រុមHataysporនៃក្របខ័ណ្ឌកំពូលរបស់ប្រទេស តួកគីកាលពីយប់ថ្ងៃអាទិត្យ ខណៈដែលពួកគេបានផ្តួល Kasımpasa ក្នុងលទ្ធផល១-០ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក
ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនបន្ទាប់ពីការរញ្ជួយដីកម្រិត៧,៨រិចទ័រដែលបានធ្វើឱ្យអគារផ្ទះល្វែងទាំងមូលដួលរលំនៅក្នុងទីក្រុងជាច្រើននៃប្រទេសតួកគី និងស៊ីរី។
អនុប្រធានក្លឹប Hatayspor លោក Mustafa Ozat បានប្រាប់ស្ថានីយទូរទស្សន៍តួកគី Playថា Christian Atsu និង នាយកកីឡាក្លឹបលោក Taner Savut នៅតែស្ថិតនៅក្រោមគំនរបាក់បែកនៅឡើយ។
គាត់បានប្រាប់ BeIN Sports ថាកីឡាករ និងមន្ត្រីមួយចំនួនត្រូវបានជួយសង្គ្រោះ ហើយក្លឹបកំពុងធ្វើការដើម្បី ជួយអ្នកដទៃ។
Atsu វ័យ៣១ ឆ្នាំបានលេងនៅ ប្រឺមីញេលីកសម្រាប់ Newcastle និង Everton ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea ប៉ុន្តែបានចូលរួមជាមួយ Hatayspor ក្នុងខែកញ្ញា។
ក្លឹបNewcastle ដែល Atsu បានជួយឡើងពី Championship មកប្រឺមីញេលីកក្នុង 2016/17 បានសរសេរនៅលើ Twitter ថាពួកគេកំពុងអធិស្ឋានសម្រាប់ព័ត៌មានវិជ្ជមានមួយចំនួន។ ក្លឹបChelsea ក៏បានបង្ហោះការអធិស្ឋានរបស់ ពួកគេផងដែរ។
សមាគមកីឡាបាល់ទាត់ហ្គាណាបានសរសេរថា យើងអធិស្ឋានសម្រាប់ Ghana International Christian Atsu និងជនរងគ្រោះនៃការរញ្ជួយដីនៅក្នុងប្រទេសទួរគីនិងស៊ីរី។ យើងនៅតែមានសង្ឃឹមសម្រាប់ព័ត៌មានវិជ្ជមាន៕