Saturday, April 27, 2024
Homeកីឡាអន្ដរជាតិអ្នកវ៉ៃឈ្នះបួខាវ អូនយកធ្វើប្តី ហ្វ្រីថ្លៃទឹកដោះ ផ្អើល បណ្តាញព័ត៌មានថៃ ប្រុសថៃយល់ច្រឡំ

អ្នកវ៉ៃឈ្នះបួខាវ អូនយកធ្វើប្តី ហ្វ្រីថ្លៃទឹកដោះ ផ្អើល បណ្តាញព័ត៌មានថៃ ប្រុសថៃយល់ច្រឡំ

ភ្នំពេញ ៖ បន្ទាប់ពីនារីក្រមុំខ្មែរ រូបស្រស់ សាច់សខ្ចីម្នាក់ បានប្រកាសតាមបណ្តាញសង្គម ហ្វេសប៊ុក ថា បើអ្នក ណាវាយឈ្នះបួខាវ នាងនឹងយកធ្វើប្ដី មិនយកថ្លៃទឹកដោះ (បណ្ណាការ) សូម្បីមួយរៀល ព្រមទាំងគោរពស្រលាញ់ មើលថែរក្សាអស់មួយជីវិតមកនោះ បានធ្វើឲ្យមានការចាប់អារម្មណ៍ភ្ញាក់ផ្អើលពីបណ្តាញព័ត៌មានសង្គមថៃ រួម ទាំងបុរសថៃផងដែរ រហូតធ្វើឲ្យបុរសថៃមួយចំនួន ចាប់អារម្មណ៍ចង់ដាក់ពាក្យដែរ ដោយសារយល់ច្រឡំថានារី ខ្មែររូបនោះ ប្រកាសសម្រាប់បុរសទូទៅ ដែលការពិតនារីរូបនោះ បានបញ្ជាក់ថា នាងទទួលយកតែបុរសជនជាតិ ខ្មែរ ដែលវ៉ៃឈ្នះបួខាវ តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ថ្មីៗនេះ បន្ទាប់ពីលោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសផ្តល់រង្វាន់ វីឡា១ តម្លៃ២៧ម៉ឺនដុល្លារ និងឡានទំនើប១ តម្លៃ ១៧ម៉ឺនដុល្លារ និងថវិកាឧបត្ថម្ភបន្ថែម រយ:ពេល ១០ឆ្នាំពេញ ដល់កីឡាគុនខ្មែររូបណាដែលវ៉ៃឈ្នះស្តេចប្រដាល់ថៃ បួខាវ បាន់ឆាមេឃ មកនោះ ស្រាប់ តែមាននារីក្រមុំខ្មែរ រូបស្រស់ស្អាតម្នាក់ បានប្រកាសថា បើអ្នកណាវ៉ៃឈ្នះបួខាវ នាងនឹងយកធ្វើប្ដី ដោយមិន យកបណ្ណាការ សូម្បីមួយរៀល។

នារីម្នាក់ ឈ្មោះយ៉ាដា បានប្រកាសតាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ ២០២៣ ថា «បើអ្នកណាវាយឈ្នះបួខាវ ខ្ញុំនឹងយកធ្វើប្ដី នឹងមិនយកបណ្ណាការសូម្បីមួយរៀល ព្រមទាំងគោរព ស្រលាញ់ ព្រមមើលថែរក្សាអស់មួយជីវិត…»។

បន្ទាប់ពីបានឃើញសំណេររបស់នារីខាងលើ លោកឧកញ៉ា ស្រី ចាន់ថន បានចូលទៅខម្មិនថា «លេងឈុត ធំប្អូនស្រី»។ ស្រាប់តែនារីខាងលើ បានឆ្លើយតបថា «ប្អូនចូលរួមរកអ្នកខ្លាំងជាមួយលោកបងឧកញ៉ាដែរ ហើយ បើរកអ្នកឈ្នះឃើញ សូមលោកបងឧកញ៉ា ប្រាប់ប្អូនផង»។

ក្រោយពេលដែលសេចក្តីប្រកាសតាមបណ្តាញសង្គម របស់នារីខាងលើ ត្រូវបាន «នគរធំ» ចុះផ្សាយ កាលពីថ្ងៃ ទី០៤ ខែកុម្ភ: ឆ្នាំ២០២៣ មក ក៏ត្រូវបានបណ្តាញព័ត៌មានសង្គមថៃ ចាប់អារម្មណ៍ យកទៅផ្សព្វផ្សាយជាបន្តបន្ទាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់បុរសថៃ មួយចំនួន ស្រមៃចងបានឱកាសធ្វើជាប្តីរបស់ក្រមុំខ្មែរខាងលើនេះដែរដោ យពួកគេយល់ច្រឡំចំពោះសេចក្តីប្រកាសរបស់ក្រមុំខ្មែររូបនេះ ដែលថា «បើអ្នកណាវាយឈ្នះបួខាវ ខ្ញុំនឹងយក ធ្វើប្ដី…» ក្នុងនោះក៏មានអ្នកប្រដាល់ថៃ មួយចំនួនចង់ដាក់ពាក្យប្រកួតជាមួយបួខាវ ដោយពួកគេបានសំណូមពរ ឲ្យសិស្សច្បង បួខាវ បន្ធូរដៃ ធ្វើជាចាញ់ ដើម្បីរូបគេបានក្រមុំខ្មែរ ដ៏ស្រស់ស្អាតឈ្មោះយ៉ាដា នោះ មកធ្វើប្រពន្ធ ដោយមិនអស់លុយថ្លៃទឹកដោះមួយរៀល។

ទោះបីជាយ៉ាងណា យោងតាមការឆ្លើយតបចំពោះការបញ្ចេញយោបល់ (Comment) របស់អ្នកប្រើបណ្តាញ សង្គម ហ្វេសប៊ុក ចំពោះការប្រកាសរបស់នាងខាងលើ នារីរូបស្រស់ ឈ្មោះយ៉ាដា នោះ បានបញ្ជាក់ថាការ ប្រកាសរបស់នាងខាងលើ អត់លេងសើចទេ គឺមែនទែន តែនាងទទួលតែបុរសជនជាតិខ្មែរ តែប៉ុណ្ណោះ។ ជាមួយនេះ នារីខាងលើ បានបញ្ជាក់ថា នាងពិតជាមានមោទនភាពដែលបានកើតលើទឹកដីខ្មែរ ដ៏អស្ចារ្យ ទោះបីនាងទៅដល់ទីណា ក៏មិនភ្លេចកំណើតដើមរបស់ខ្លួនដែរ ដែលមានអង្គរវត្ត ជាដួងព្រលឹងជាតិខ្មែរ៕ ខៀវទុំ

RELATED ARTICLES