កាសែតDailyMailបានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថាវិនិយោគិនកាតាគ្រោងនឹងធ្វើការដេញថ្លៃដ៏ធំមួយដើម្បីទិញក្លឹបMan United ។
របាយការណ៍នេះបានពិពណ៌នាអ្នកវិនិយោគថាជា ក្រុមឯកជនដែលមានទ្រព្យសម្បត្តិខ្ពស់មកពីប្រទេសកាតា ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ។
ក្រុមហ៊ុន INEOS របស់ Jim Ratcliffe បានចូលដំណើរការដេញថ្លៃជាផ្លូវការដើម្បីទិញ United កាលពីខែមុន បន្ទាប់ពីម្ចាស់ក្លឹបនៅសហរដ្ឋអាមេរិក ដែលជាគ្រួសាររបស់ Glazer បាននិយាយកាលពីខែវិច្ឆិកាថាពួកគេបានចាប់ផ្តើមសម្លឹងមើលជម្រើសរួមទាំងការវិនិយោគថ្មី ឬការលក់ក្លឹបតែម្តង។
សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីខែមុនថា Qatar Sports Investments (QSI) ដែលជាម្ចាស់ក្លឹប Paris St Germain កំពុងពិចារណាលើការកាន់កាប់ក្លឹបទាំងមូលឬភាគហ៊ុននៅក្នុង Manchester United ឬគូប្រជែង Liverpool របស់ពួកគេ។បំណុលសុទ្ធរបស់Unitedដែលធ្វើអោយមានការឈ្លោះប្រកែកគ្នាក្នុងចំណោមអ្នកគាំទ្របានកើនឡើងដល់ ជាង៦២០លានដុល្លារ នៅខែកញ្ញា។
ក្រុមដែលគ្រប់គ្រងដោយលោក Erik ten Hag ឈរនៅលេខរៀងទី៣ ក្នុងលីគដោយមាន៤២ពិន្ទុបន្ទាប់ពី ២១ ប្រកួត មាន៣ពិន្ទុតាមពីក្រោយក្រុម Man City ប៉ុន្តែ ៨ ពិន្ទុនាំមុខក្រុម Arsenal ដែលបានលេងតិចជាងមួយប្រកួត៕