Monday, November 25, 2024
Homeព័ត៌មានជាតិមិត្តភក្តិឈ្លោះ....គ្នា ៣ព្រួ.....តវ៉ៃ១ស្លា.......ប់

មិត្តភក្តិឈ្លោះ….គ្នា ៣ព្រួ…..តវ៉ៃ១ស្លា…….ប់

ភ្នំពេញ ៈ បុរសចំនួន ៤នាក់ ត្រូវជាមិត្តភក្តិ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតឈានដល់ផ្ទុះអំពើហិង្សា ដោយក្នុងនោះ ជនដៃដល់ចំនួន៣នាក់ បានធ្វើសកម្មភាពប្រើដំបងដែក វាយទៅលើមិត្តភក្តិម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ លុះដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីអំពើឃាតកម្ម ជនដៃដល់ ៣នាក់ ព្រួតវាយមិត្តភក្តិម្នាក់ បណ្តាលឱ្យស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចលើផ្លូវព្រះស៊ីសុវត្ថិ ខាងមុខផ្សាររាត្រី ស្ថិតក្នុងភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ រហូតមកដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជនដៃដល់ជាឃាតករទាំង ៣នាក់ បាន នាំយកមកចាត់ការតាមច្បាប់។

ជនរងគ្រោះដែលត្រូវមិត្តភក្តិ៣នាក់ ព្រួតវាយសម្លាប់ មានឈ្មោះ REZA JAKARIA ភេទប្រុស ជនជាតិបង់ក្លាដេស អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ A03402383 (ស្លាប់នៅមន្ទីពេទ្យជោរី)។ ចំណែកក្រុមជនដៃដល់ជាឃាតករទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ NISAT AL FURQAN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិបង់ក្លាដេស កាន់លិខិតឆ្លងដែនលេខ A03365590 ស្នាក់នៅខុនដូមេគង្គរីវើល បន្ទប់ D-102។ ទី២-ឈ្មោះ  MOHA MMAD SHARIFUL ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិបង់ក្លាដេស កាន់លិខិតឆ្លងដែនលេខ BK0028107  ស្នាក់នៅខុនដូមេគង្គរីវើល បន្ទប់ D-102   សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា និងទី៣-ឈ្មោះ SHEIK SAYED ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិបង់ក្លាដេស កាន់លិខិតឆ្លងដែនលេខ A00921516 ស្នាក់នៅខុនដូមេគង្គរីវើល បន្ទប់ B-103 សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រវាងជនរងគ្រោះ និងជនដៃដល់ទាំង៣នាក់ ត្រូវជាមិត្តភក្តិ លុះមកដល់ថ្ងៃកើតហេតុ មិនដឹងថាពួកគេមានជម្លោះអ្វីនឹងគ្នា ស្រាប់តែក្រុមជនដៃដល់ទាំង៣នាក់ ប្រដាប់ដោយដំបងដែក បានសំពងទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។ បន្ទាប់ពីជនរងគ្រោះមានរបួសភ្លាម ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ រហូតមកដល់វេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបតំណាងក្រុមគ្រួសារ បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំ។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងនគរបាលជំនាញខណ្ឌ និងប៉ុស្តិ៍ បានសហការជាមួយក្រុមគ្រួសារជនរងគ្រោះ ដើម្បីស្វែងរកអត្តសញ្ញាណជនបង្កហេតុ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានវាយជនរងគ្រោះនឹងដំបងដែក ប្រាកដមែន។ មូលហេតុដោយសារមានជម្លោះនឹងគ្នា។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីចាត់ចែងបន្ត៕

RELATED ARTICLES