Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិរង្វាន់វីឡា២៧ម៉ឺន ឡាន១៧ម៉ឺនដុល្លារ ឧកញ៉ាមិន សន្យាខ្យល់ ត្រៀមឲ្យអ្នកវ៉ៃឈ្នះបួខាវ

រង្វាន់វីឡា២៧ម៉ឺន ឡាន១៧ម៉ឺនដុល្លារ ឧកញ៉ាមិន សន្យាខ្យល់ ត្រៀមឲ្យអ្នកវ៉ៃឈ្នះបួខាវ

ភ្នំពេញ ៖ បន្ទាប់ពីបានប្រកាសផ្តល់រង្វាន់ វីឡា១ តម្លៃ២៧ម៉ឺនដុល្លារ និងឡាន១ តម្លៃ១៧ម៉ឺនដុល្លារ ព្រមទាំងថវិកា ឧបត្ថម្ភបន្ថែម រយ:ពេល ១០ឆ្នាំ ដល់កីឡាគុនខ្មែរ រូបណាដែលវ៉ៃឈ្នះស្តេចប្រដាល់ថៃ បួខាវ បាន់ឆាមេឃនោះ មក លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញឲ្យមហាជន ឃើញថា ការសន្យារបស់លោក មិនមែនជាសន្យាខ្យល់ ឬថាផោមឲ្យឆ្កែអរនោះទេ គឺលោកបានត្រៀមរួចរាល់ ហើយ នូវវីឡាមួយខ្នង (កំពុងសាងសង់ជិតរួចរាល់) និងឡានទំនើប ១គ្រឿង ដើម្បីប្រគល់ជូនកីឡាករគុនខ្មែរ ជ័យលាភី ។

ជាក់ស្តែង នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពេលប្រគល់ថវិកាឧបត្ថម្ភលើកទឹកចិត្តដល់កីឡាប្រដាល់គុនខ្មែរ លោកព្រំ សំណាង ដែលទើបដណ្តើមបានខ្សែក្រវាត់ពីប្រទេសថៃ ដោយមានវត្តមានលោកតែម ម៉ឺន ប្រធាន សហព័ន្ធប្រដាល់គុនខ្មែរ ផងដែរនោះ លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហាញនូវរថយន្ត  និងវីឡា មួយខ្នងដែល ជារង្វាន់ពិត ត្រៀមប្រគល់ជូនកីឡាករគុនខ្មែរណាដែលវ៉ៃឈ្នះកីឡាករថៃ ថៃ បួខាវ បាន់ឆាមេឃ (ឈូកស បញ្ជា ពពក) ដូចដែលលោកបានសន្យាលើទំព័រផេកហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នោះ។

ឧកញ៉ា ស្រី ចាន់ថន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ថា «ថ្ងៃនេះផងដែរ ខ្ញុំបាទបានប្រគល់ថវិកា ចំនួន 2500$ ជូនដល់កីឡាប្រដាល់គុនខ្មែរ លោកព្រំ សំណាង ជាពិ សេសបានរៀបចំបាយសាមគ្គី ជាការលើកទឹកចិត្ត រួមសុខរួមទុក្ខជាមួយគ្នា ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ ឯក ឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានចូលរួមផ្តល់កិត្តិយស ពិសេសបានថតរូប ទុកជាអនុស្សាវ រីយ៍ និងបានទៅទស្សនារថយន្ត  និងវីឡា មួយខ្នង ដែលបានដាក់តាំងដើម្បីត្រៀមរកដៃគូប្រកួត នឹងអ្វីដែលខ្ញុំ សន្យាលើកទំព័រ ផេកហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់ខ្ញុំ… I lOVE CAMBODIA ! សូមអរគុណបងប្អូនជាទី គោរពស្រ លាញ់ទាំងអស់គ្នា»។

សូមរំឭកថា កាលពីថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសស ហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានប្រកាសផ្តល់រង្វាន់ វីឡា១ ឡាន១ និងថវិកាឧបត្ថម្ភបន្ថែម រយ:ពេល ១០ឆ្នាំ ដល់កីឡាគុនខ្មែរ រូបណាដែលវ៉ៃឈ្នះស្តេចប្រដាល់ថៃ បួខាវ ។

លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃនោះថា «ជាសំដី ចេញពីមាត់បួខាវ មិនអីទេ ខ្មែរមិនចង់បានលោកបួខាវ ទេ។ ក្នុងនាមខ្ញុំបាទជាអនុប្រធានកិត្តិយស របស់សហ ព័ន្ធកីឡាប្រដាល់គុនខ្មែរ ខ្មែរ ក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃបួខាវ ឈ្នះ ឲ្យវីឡាមួយ ឡានមួយ និងថវិកាបន្ថែមប្រ ចាំ រយ:ពេល ១០ឆ្នាំ ។ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុខមាត់ជាតិរបស់យើង I love Cambodia»។

  ការប្រកាសផ្តល់រង្វាន់មហិមា ដល់កីឡាករគុនខ្មែរណាវ៉ៃឈ្នះកីឡាករប្រដាល់ថៃ បួខាវ នេះ ធ្វើឡើង បន្ទាប់ពី កីឡាករ បួខាវ បាន់ឆាមេឃ បានប្រតិកម្មចំពោះកម្ពុជា ដែលសម្រេចដាក់ឈ្មោះវិញ្ញាសា «គុនខ្មែរ» ជំនួស «មួយ ថៃ» សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដោយកីឡាករថៃ រូបនេះ ដែលពីមុនត្រូវបានគេដឹងថា ជាខ្មែរសុរិន្ទ បានអះអាងថា ខ្លួនមិនមែនជាខ្មែរទេ គឺជាជន ជាតិកួយ ។ ជាពិសេស ថ្មីៗនេះ បួខាវ បាននិយាយក្អេងក្អាង ឆ្ការដៃឆ្ការជើង ក្នុងសន្និសីទកាសែតមួយ នៅប្រ ទេសថៃ ថា «រឿងកម្ពុជា ដាក់គុនខ្មែរ នៅស៊ីហ្គេម ជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original លេខ១ ទៅហើយ»។

ពាក្យសម្តី និងកាយវិការច្រងេងច្រងាងរបស់បួខាវ បែបនេះហើយ បានធ្វើឲ្យលោកឧកញ៉ា ស្រី ចាន់ថន ចង់ឲ្យកី ឡាករខ្មែរ បំបាក់អំនួតរបស់អ្នកប្រដាល់ថៃ ដើមកំណើតកួយ ម្នាក់នេះ ដោយរូបលោក ក្នុងនាមជាជនជាតិខ្មែរ មួយរូប និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសផ្តល់រង្វាន់ វីឡា១ ឡាន១ និងថវិកា ឧបត្ថម្ភបន្ថែម រយ:ពេល ១០ឆ្នាំ ដល់កីឡាគុនខ្មែរ រូបណាដែលវ៉ៃឈ្នះបួខាវ ។

បន្ទាប់មក នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៣ លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា អ្វីដែលោកបានប្រកាស តាមបណ្តាញសង្គម ហ្វេសប៊ុក នោះ លោកបានត្រៀមរួចរាល់អស់ហើយ សម្រាប់ផ្តល់ជារង្វាន់ លើកទឹកចិត្ត កីឡាករគុនខ្មែរ ដើម្បីកុំឲ្យកីឡាករថៃ បួខាវ បានចិត្តពេក ក្នុងនោះ រួមមាន វីឡាមួយ តម្លៃ ២៧ម៉ឺនដុល្លារ និង ឡានទំនើប ១គ្រឿង តម្លៃ ១៧ម៉ឺនដុល្លារ រួមទាំងនិងថវិកាឧបត្ថម្ភបន្ថែម រយ:ពេល ១០ឆ្នាំ។ ជាមួយគ្នានេះលោក ឧកញ៉ាចិត្តសប្បុរសធម៌រូបនេះ បានអំពាវនាវឲ្យបងប្អូនកីឡាករប្រដាល់គុនខ្មែរ ព្យាយាមហ្វឹកហាត់ឡើងដើម្បី លើកមុខមាត់ប្រទេសជាតិ ហើយក៏សូមឲ្យបងប្អូនជនរួមជាតិ ត្រូវតែចូលរួមលើកទឹកចិត្តដល់កីឡាករខ្មែរ ព្រោះ លោកជឿជាក់ថា ខ្មែរធ្វើបាន៕ ខៀវទុំ

RELATED ARTICLES