Saturday, November 23, 2024
Homeកីឡាជាតិអេ ភូថង នាំធឿន ធារ៉ា ចូលជូបអភិបាលខេត្តកោះកុង

អេ ភូថង នាំធឿន ធារ៉ា ចូលជូបអភិបាលខេត្តកោះកុង

កោះកុង ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកអេ ភូថង អតីតកីឡាប្រដាល់គុនខ្មែរ ដែលសព្វថ្ងៃជាគ្រូ បង្វឹកនៃក្លឹបប្រដាល់គុនខ្មែរ អេ ភូថង បាននាំសិស្សឆ្នើម ធៀន ធារ៉ា ដែលទើបតែបានប្រកួតឈ្នះ ខ្សែ ក្រវាត់ធំ២ ចូលជួបសមតែងការគួរសមជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមីព្រមទាំងបាននាំ យកខ្សែក្រវាត់របស់ធឿន ធារ៉ា បង្ហាញជូនដល់លោកស្រីអភិបាលខេត្តផងដែរ។

លោកអេ ភូថង បានឲ្យដឹង នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្លឹបប្រដាល់គុនខ្មែរ របស់លោក មានកិត្តិ យសដែលលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមី អនុញ្ញាតឲ្យចូលជួបសំណេះសំណាល សួរសុខទុក្ខ ដោយនាំមកជាមួយនូវខ្សែក្រវាត់របស់ ធឿន ធារ៉ា បង្ហាញជូនដល់លោកស្រីអភិបាលខេត្ត ផងដែរ។

លោកអេ ភូថង បានឲ្យដឹងបន្តថា ក្នុងឱកាសនោះ លោកស្រីអផិបាលខេត្ត បានសម្តែងការកោត សរសើរចំពោះ ក្លឹបប្រដាល់គុនខ្មែរ អេ ភូថង ជាពិសេសកីឡាករធឿន ធារ៉ា ដែលបាននាំមកនូវកិត្តិយសជូនជាតិតាមរយះការ ដណ្តើមបានខ្សែក្រវាត់ ទាំង២ស្ថាប័នធំៗនេះ។ ជាមួយនេះ លោកស្រីអភិបាលខេត្ត បានឧបត្ថម្ភ ថវិកាលើក ទឹកចិត្តដល់រូបលោកជាគ្រូបង្វឹក ចំនួន ២លានរៀល និងកីឡាករចំនួន ៥នាក់ទៀត រួមមាន ១-ធឿន ធារ៉ា ៤លាន រៀល ២- ម៉ឺន មេឃា ២លានរៀល ៣-អេ អាំម៉ារិន ២លានរៀល ៤-អេ ណារ័ត្ន ២លានរៀល និង ៥-អេ យ៉ានុត ២លានរៀល ផងដែរ។

លោកអេ ភូថង ក៏បានឲ្យដឹងបន្ថែមថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមគ្រួសាររបស់លោកក៏ដូចជាក្លឹប ប្រដាល់គុនខ្មែរ អេ ភូថង រួមទាំងកីឡាករធឿន ធារ៉ា ផងដែរ ក៏បានធ្វើដំណើរយកខ្សែក្រវាត់ មកសួរសុខទុក្ខ លោកគ្រូតា យុទ្ធ ភូថង នៅខេត្តកោះកុង ផងដែរ។

លោកគ្រូតា យុទ្ធ ភូថង បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក  នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ថា «ថ្ងៃនេះកូនសិស្សក្មួយ បាននាំសិស្សចៅៗ មកសួរសុខទុក្ខរបស់ពិត និងសម្តែងនូវសេចក្តីស្រទ្បាញ់ ចំថ្ងៃស្អែក ជាថ្ងៃនៃក្តីស្រទ្បាញ់តែម្តង។ គ្រូតាអរគុណណាស់ ចំពោះកាយវិការនេះ ហើយលោកគ្រូតា ក៏មាន សេចក្តីស្រទ្បាញ់ចំពោះសិស្សៗទាំងគ្នាដែរ នេះជាកាយវិការមួយដ៏ល្អណាស់ បើគ្រួសារនីមួយៗ សហគមន៍ៗ និងសង្គមយើងទាំងមូល ចេះស្រទ្បាញ់គ្នា អភ័យឲ្យគ្នា ចេះគោរពសិទ្ធិគ្នាទៅវិញទៅមកនោះ យើងមិនព្រួយ ស្រែករក… ទេ វាមកដោយស្វ័យប្រវត្តិ។ ម្យ៉ាងទៀត ខ្ញុំបានប្រាប់ទៅសិស្សទាំងអស់ថា គ្រឿងអលង្ការ របស់ មនុស្សល្អ មិនមែនស្ថិតនៅលើតែមាស ពេជ្រ ទ្រព្យសម្បត្តិ បុណ្យស័ក្តិទេ អលង្ការរបស់មនុស្សល្អពិតប្រាកដ វាគឺជាអំពើល្អនិងភាពកតញ្ញុតាធម៌ (ចំពោះជាតិ សាសនា ព្រះមហាក្សត្រ មាតាបិតា គ្រូបាធ្យាយ និងអ្នកទាំង ទ្បាយដែលបានជួយយើង) ឯបច្ចេកទេសមិនរៀបរាប់គេដឹងគ្នាគេហើយហាហា»៕ ខៀវទុំ

RELATED ARTICLES