Wednesday, November 27, 2024
Homeកីឡាអន្ដរជាតិFIFA អនុម័តផែនការពង្រីក Club World Cup ចំនួន ៣២ក្រុម នៅឆ្នាំ២០២៥

FIFA អនុម័តផែនការពង្រីក Club World Cup ចំនួន ៣២ក្រុម នៅឆ្នាំ២០២៥

FIFA បានពង្រីកការប្រកួតពានរង្វាន់ Club World Cup ពី២៤ក្រុមដល់ ៣២ក្រុម ហើយការប្រកួតលើកទី 1 នឹង លេងនៅឆ្នាំ២០២៥។ការសម្រេចចិត្តត្រូវបានធ្វើឡើងដោយផ្អែកលើការកំណត់គោលដៅ និងលក្ខណៈវិនិច្ឆ័យ ដែលមានការបែងចែកដូចខាងក្រោម៖ ក្លឹបមកពីសហព័ន្ធ បាល់ទាត់អាស៊ី(AFC)ទទួលបាន៤កៅអី សហព័ន្ធ បាល់ទាត់អាហ្វ្រិកចំនួន៤ តំបន់Concacaf(អាមេរិកកណ្តាលនិងការ៉ាអ៊ីត) ៤ក្រុមតំបន់ CONMEBOL (អាមេរិក ខាងត្បូង)៦, OFC(អូសេអានី) ១, អឺរ៉ុបចំនួន ១២និងម្ចាស់ផ្ទះការប្រកួត១។

ប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ FIFA Club World Cup ជាលើកដំបូងដែលនឹងប្រព្រឹ ត្តិទៅចាប់ពីថ្ងៃទី 12-22 ខែធ្នូ។

FIFA បាននិយាយថា ម្ចាស់ផ្ទះបាល់ទាត់ពិភពលោកFIFA World Cup ២០២៦ ដែលរៀបចំដោយសហម្ចាស់ផ្ទះកា ណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក នឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជុំចុងក្រោយនៅ ប្រទេសអារ៉ាប៊ីសាអូ ឌីតដោយសារពួកគេត្រូវបានកាត់ចេញពីការបែងចែកសរុបចំនួនប្រាំមួយដែលត្រូវបានប្រគល់ឱ្យ CONCACAF ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានបន្ថែមថា ប្រាក់ចំណូលចំនួន ៧,៦ពាន់លានដុល្លារពីឆ្នាំ ២០១៩-២២ បានបណ្តាលឱ្យមានការវិនិយោគដែលមិនធ្លាប់មានពីមុនមកក្នុងវិស័យបាល់ទាត់ហើយ១១ពាន់លានដុល្លារត្រូវបានគេរំពឹងថានឹងរកបានពី២០២៣-២៦៕

RELATED ARTICLES