ក្លឹប Valencia បានតែងតាំងអតីតខ្សែបម្រើ Ruben Baraja ជាគ្រូបង្វឹករបស់ពួកគេ ជំនួស Gennaro Gattuso ដែលបានចែកផ្លូវជាមួយក្លឹបកាលពីខែមុន។
។នេះបើយោងតាមក្លឹបនៅក្នុងក្របខណ្ឌអេស្ប៉ាញព្រីមេរ៉ាលីហ្គាLaLigaដែលរងការគំរាមកំហែងពីការកាត់ ចោលបានប្រកាសកាលពីថ្ងៃអង្គារ។
លោកBaraja បានបង្ហាញខ្លួន ៣៦៤ប្រកួតឱ្យ Valencia ចន្លោះឆ្នាំ ២០០០-២០១០ ដោយឈ្នះពានព្រីមេរ៉ាលីហ្គា ពីរដង ព្រមទាំងលើកពាន UEFA Cup, Copa del Rey និង UEFA SuperCup។គាត់ក៏បានបង្វឹកក្រុមយុវជនរបស់ ក្លឹបបន្ទាប់ពីគាត់ចូលនិវត្តន៍។
Valencia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកBarajaដឹងពីភាពមិនស៊ីសង្វាក់គ្នារបស់ក្លឹបហើយ ត្រលប់វិញក្នុងនាមជាគ្រូបង្វឹកដើម្បីរួមចំណែកដល់វិជ្ជាជីវៈ និងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការជួយក្លឹប។
អតីតកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះបានបង្វឹកក្រុមជាច្រើននៅក្នុងក្របខ័ណ្ឌលំដាប់ទីពីររបស់អេស្ប៉ាញរួមមាន Elche, Rayo Vallecano និង Tenerife ។ ថ្មីៗនេះគាត់បានបង្វឹកក្លឹប Zaragoza ក្នុងឆ្នាំ ២០២០។
Valenciaបានចាញ់ការប្រកួតក្នុងលីកចំនួនបីជាប់ៗគ្នាចាប់តាំងពីការចាកចេញរបស់ Gattuso ដោយទុកឱ្យពួក គេឈរនៅលេខរៀងទី ១៨ក្នុងតារាង ជាមួយនឹង ២០ពិន្ទុពីការប្រកួតចំនួន ២១ដែលជាការឃ្លាតឆ្ងាយពីសុវត្ថិ ភាព។ ការប្រកួតដំបូងរបស់ លោកBaraja នឹងក្លាយជាការប្រកួតក្នុងលីកប៉ះជាមួយ Getafe នៅថ្ងៃចន្ទ៕