យោងតាមលោក Valeriy Zaluzhnyi អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថាប្រទេសរុស្ស៊ីបានបាញ់បង្ហោះមីស៊ីលសរុបចំនួន ៣៦គ្រាប់ចេញពីអាកាស សមុទ្រ ពីអាកាសទៅដី និងមីស៊ីលប្រឆាំងនាវាស្រោចទៅលើប្រទេសអ៊ុយក្រែនពេញមួយយប់កាលពីថ្ងៃព្រហស្បតិ៍។
លោក Zaluzhnyi បាននិយាយថា មីស៊ីលហ្វូងចំនួន ១៤ គ្រាប់និងមីស៊ីលពីអាកាសទៅដីចំនួន២ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
អ៊ុយក្រែនបាញ់ទម្លាក់បាឡុងឈ្លបយកការណ៍របស់រុស្ស៊ី

រដ្ឋបាលយោធារដ្ឋធានីអ៊ុយក្រែនបាននិយាយថា បាឡុងហោះឈ្លបយកការណ៍រុស្ស៊ីចំនួនប្រាំមួយត្រូវបានគេប្រទះឃើញនៅលើទីក្រុងគៀវហើយភាគច្រើនត្រូវបានបាញ់ទម្លាក់ដោយក្រុមការពារដែនអាកាស។
បាឡុងហោះនេះអាចនឹងមានឧបករណ៍កញ្ចក់ឆ្លុះ និង ឈ្លបយកការណ៍ ប៉ុន្តែមន្ត្រីមិនបានបញ្ជាក់ថាតើវាហោះហើរលើរដ្ឋធានីណាឡើយ បើទោះបីជាការប្រកាសអាសន្នផ្លូវអាកាសត្រូវបានធ្វើឡើងក្នុងទីក្រុងគៀវ កាលពីថ្ងៃពុធក៏ដោយ។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yuriy Ignat បាននិយាយថារុស្ស៊ីប្រើបាឡុងហោះដើម្បីបំផ្លិចបំផ្លាញមីស៊ីលប្រឆាំងយន្តហោះរបស់អ៊ុយក្រែន។
លោកបានប្រាប់ AFP ថា៖ «ជនជាតិរុស្ស៊ីនឹងប្រើគ្រប់មធ្យោបាយនៃការធ្វើសង្គ្រាមដែលមានដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។

ហ្សេឡិនស្គី អរគុណន័រវេស ផ្តល់ជំនួយ៧ពាន់លានដុល្លារ
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបានថ្លែងអំណរគុណដល់សមាជិកសភាន័រវេសនៅថ្ងៃនេះសម្រាប់ការយល់ព្រមអនុម័តកញ្ចប់ជំនួយទ្វេភាគីចំនួន៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល 5 ឆ្នាំ។ថ្លែងតាមរយៈតំណភ្ជាប់វីដេអូ ហ្សេឡិនស្គីបាននិយាយថាការគាំទ្រដែលន័រវេសកំពុងផ្តល់ឲ្យ ប្រទេសយើងគឺជាគំរូសម្រាប់ការគាំទ្រប្រកបដោយនិរន្តរភាព៕