Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិ បារាំង និងចិន យល់ព្រមធ្វើការរួមគ្នាដើម្បី សន្តិភាព នៅអ៊ុយក្រែន

 បារាំង និងចិន យល់ព្រមធ្វើការរួមគ្នាដើម្បី សន្តិភាព នៅអ៊ុយក្រែន

មន្ត្រីការិយាល័យប្រធានាធិបតីបាននិយាយបន្ទាប់ពីការចរចាររវាង ប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអ៊ែលម៉ា ក្រុងនិងអ្នកការទូតកំពូលរបស់ចិន លោកវ៉ាង យី (Wang Yi )បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីរួមចំណែក ឆ្ពោះទៅរកសន្តិភាព នៅអ៊ុយក្រែន។

លោកម៉ាក្រុងដែលមិនបានលាក់បាំងក្តីសង្ឃឹមរបស់លោកបើទោះជាទីក្រុងប៉េកាំងដែលនៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងម៉ូស្គូនិងមិនបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន អស់រយៈពេលជិតមួយ ឆ្នាំនៅតែមានសង្ឃឹមថាចិននឹងដាក់សម្ពាធលើរុស្ស៊ីឱ្យត្រលប់ទៅតុចរចាវិញ។

នៅទីក្រុងប៉ារីសកាលពីថ្ងៃពុធ លោក ម៉ាក្រុងនិងលោក វ៉ាង យីបានពិភាក្សាអំពីសង្គ្រាមនិងផលវិបាករបស់វា ទៅលើប្រទេសដែលងាយរងគ្រោះបំផុតជាពិសេសទាក់ទងនឹងសន្តិសុខស្បៀងនិងសមត្ថភាពហិរញ្ញវត្ថុ។នេះ បើយោងតាមប្រធានាធិបតីបារាំង។

ប្រភពខាងលើបានអោយដឹងទៀតថាថា ទាំងលោកម៉ាក្រុង និងវ៉ាងបានបង្ហាញគោលបំណងដូចគ្នាក្នុងការរួម ចំ ណែកដល់សន្តិភាពស្របតាមច្បាប់អន្តរជាតិតែមិនបានបញ្ជាក់ពីអ្វីដែលជាការរួមចំណែករបស់ប្រទេសនីមួយៗនោះទេ។

បន្ទាប់ពីដំណើរទស្សនកិច្ចទៅប្រទេសបារាំង លោកវ៉ាងនឹងបន្តដំណើរទស្សនកិច្ចរបស់លោក ទៅចូលរួមសន្និ សីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ដែលគ្រោងធ្វើនៅថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ហើយបន្ទាប់គាត់ក៏នឹង ធ្វើដំណើរទៅទីក្រុងម៉ូស្គូផងដែរ៕

RELATED ARTICLES