Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិមេដឹកនាំយោធាមីយ៉ាន់ម៉ា ទទួលស្គាល់ការកើនឡើង សម្ពាធរបស់ក្រុមប្រឆាំង

មេដឹកនាំយោធាមីយ៉ាន់ម៉ា ទទួលស្គាល់ការកើនឡើង សម្ពាធរបស់ក្រុមប្រឆាំង

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីនអ៊ុនឡាំងបានទទួលស្គាល់ថាការវាយប្រហាររបស់ក្រុមចលនាតស៊ូ ប្រឆាំងរដ្ឋាភិបាលបានកើនឡើងចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១។នេះបើយោងតាមការចេញផ្សាយរបស់សារ ព័ត៌មានThe Irrawaddy កាលពីថ្ងៃសុក្រទី១៧ខែកុម្ភៈឆ្នាំ២០២៣។

ថ្លែងនៅក្នុងពិធីខួបលើកទី៧៧នៃការបង្កើតស្ថានីយ៍ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា (MRTV) និងវិទ្យុកាលពីថ្ងៃពុធនៅ ទីក្រុងណៃពិដោរលោក មីនអ៊ុងឡាំងបាននិយាយថាក្រុមចលនាតស៊ូគឺហួសពីការគ្រប់គ្រងរបស់របបយោធា។

របបលោកមីនអ៊ុនឡាំងបានបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀកាលពីថ្ងៃទី ១ខែកុម្ភៈ ដោយលើកឡើងពីអស្ថិរភាពនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ ចាប់តាំងពីពេលនោះមករបបនេះបានដាក់ច្បាប់ អាជ្ញាសឹកនៅក្នុងសង្កាត់ចំនួន ៣៧ រួមទាំងបន្ទាយតស៊ូនៃតំបន់ Sagaing និងMagweនិងរដ្ឋChinនិងKayah។របបនេះក៏បានធ្វើការផ្លាស់ប្តូរច្បាប់ស្តីពីអាវុធដើម្បីបំពាក់អាវុធដល់កងជីវពលគាំទ្ររបបយោធា និងអង្គការ សន្តិសុខដែលមានកាំភ្លើងខ្លី កាំភ្លើងវែង និងអាវុធស្វ័យប្រវត្តិផងដែរ។

លោកមីនអ៊ុងឡាំង បានប្រាប់ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខកាលពីថ្ងៃទី១ ខែកុម្ភៈថា មានតែ១៩៨ ប៉ុ ណ្ណោះក្នុងចំណោមសង្កាត់ជាង ៣៣០នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានស្ថេរភាព ១០០ភាគរយ។ របបនេះ បានបន្ទោសក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រឆាំងយោធាដែលកំពុង សម្លាប់ប្រជាជនស្លូតត្រង់បំផ្ទុះ កន្លែងសាធារណៈ និងការបំភិតបំភ័យប្រដាប់អាវុធ និងការបង្ខិតបង្ខំមកលើប្រជាជន។

មេដឹកនាំរបបយោធាបានបន្តស្តីបន្ទោសបរទេស ដែលហៅថាជនក្បត់ជាតិនិងការនិរទេសនយោបាយចំពោះ ការបរាជ័យក្នុងការគ្រប់គ្រងប្រទេសក្នុងអំឡុងខួបលើកទី 10 របស់ទូរទស្សន៍ MRTV កាលពីថ្ងៃពុធ។

រដ្ឋាស្រមោលNUG បានហៅឆ្នាំ ២០២៣ ជាឆ្នាំសម្រេចចិត្តសម្រាប់បដិវត្តន៍ ដោយសាររបបយោធាកំពុងតស៊ូដើម្បី គ្រប់គ្រងក្រុមតស៊ូ និងអង្គការប្រដាប់អាវុធជនជាតិភាគតិច៕

RELATED ARTICLES