ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា ការផ្ទេរអំណាចទៅឲ្យបេក្ខភាពនា យករដ្ឋមន្ត្រីស្របច្បាប់ នឹងអាចប្រព្រឹត្តទៅបាន បើសិនជាមានការចាំបាច់ តាមគោលការណ៍របស់គណបក្ស ប្រជាជនកម្ពុជា ហើយនៅពេលដែលមានព្យុះភ្លៀងផ្គរអុកឡុកសភាពការណ៍កម្ពុជា គឺកាន់តែធ្វើឲ្យផ្ទៃក្នុងគណ បក្សប្រជាជនកម្ពុជា មានសាមគ្គីភាព ឯកភាពរឹងមាំថែមទៀត។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ថា សម្រាប់គណបក្សប្រជាជនកម្ពុជា ការផ្ទេរអំណាច បើមានការចាំបាច់ គឺប្រាកដជាអាចធ្វើទៅបាន ហើយនៅក្នុងការបោះឆ្នោត ឆ្នាំ២០២៣ នេះ សម្រាប់លោកហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្រ្តីសម្រា ប់អនាគត បើបានឈរឈ្មោះជាតំណាងរាស្រ្ត ឬជាប់ឆ្នោតជាតំណាងរាស្រ្ត នៅមណ្ឌលណាមួយ តំណែងនាយ ករដ្ឋមន្រ្តី មិនចាំបាច់ផ្ទេរទេ គឺជាប់យកតែម្ដង ព្រោះគាត់ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់អនាគតរបស់គណ បក្សស្រាប់ ។ ទោះយ៉ាងណា អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បញ្ជាក់ថា លោកមិនទាន់ដឹងថា នៅក្នុងអា ណត្តិនេះ លោកហ៊ុន ម៉ាណែត នឹងឈរឈ្មោះជាតំណាងរាស្រ្ត ឬយ៉ាងណាទេ គឺអាស្រ័យលើការសម្រេចរបស់ ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ជាការយល់របស់ខ្ញុំ បេក្ខជននាយករដ្ឋមន្រ្តី ជាតំណាងរាស្រ្តជាប់ ឆ្នោត ។ ឧទាហរណ៍ ដូចឯកឧត្ដមហ៊ុន ម៉ាណែត គាត់អត់ឈរឈ្មោះតំណាងរាស្រ្ត អាហ្នឹងគាត់អត់បានទេផ្ទេរ យ៉ាងម៉េចក៏អត់បានដែរ ពីព្រោះពេលដែលបោះឆ្នោតហើយ គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតហើយគឺព្រះ មហាក្សត្រ ទ្រង់ចាត់តាំងឥស្សរជនម្នាក់ របស់គណបក្សឈ្នះឆ្នោតហ្នឹង ឲ្យធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីដើម្បី រៀបចំសមាសភាពគណៈរដ្ឋមន្រ្តី ទៅឆ្លងរដ្ឋសភា ដើម្បីទទួលសេចក្ដីទុកចិត្តពីរដ្ឋសភា អាហ្នឹងបានហើយបើ សិនណាជាបេក្ខជននាយករដ្ឋមន្រ្តីអនាគតហ្នឹង អត់ចូលជាបេក្ខជនតំណាងរាស្រ្ត អត់ជាប់ឆ្នោតទេ អត់នៅក្នុង បញ្ជីជាប់ឆ្នោតរបស់តំណាងរាស្រ្តរបស់គណបក្សឈ្នះឆ្នោត អាហ្នឹងគាត់អត់បានទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ក្នុងចំណុចនេះ បើសួរថា សម្រាប់ការបោះ ឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នេះ តើឯកឧត្ដមហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីសម្រាប់អនាគត នឹងត្រូវឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត នៅមណ្ឌលណាមួយឬទេ? ខ្ញុំមិនទាន់ដឹងទេ មិនដឹងថា ថ្នាក់ដឹក នាំគណៈកម្មាធិការអចិន្រ្តៃយ៍ លោកសម្រេចយ៉ាងណា យើងក៏អត់ដឹង ។ ប៉ុន្តែដូចខ្ញុំបញ្ជាក់អ៊ីចឹងបើនៅក្នុងការ បោះឆ្នោតថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ហ្នឹង គាត់អត់ឈរឈ្មោះជាតំណាងរាស្រ្ត អាហ្នឹងគឺអត់មានឈ្មោះទេទោះ បីគាត់ជាបេក្ខភាពនាយកសម្រាប់អនាគតក៏ដោយ ។ ចំពោះការចាំបាច់ គឺពេលណាចាំបាច់ គឺថាគណបក្សឧ ទ្ទេសនាមគាត់ជាបេក្ខជននាយករដ្ឋមន្រ្តី លែងអនាគតហើយ សម្រាប់ការបោះឆ្នោត ស៊ីសងលើគណបក្ស អ្នកសម្រេច“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ទាក់ទងការផ្ទេរអំណាចនេះដែរ ចំពោះក្រុមប្រឆាំងចេះ តែថាទៅ ។ ឥឡូវដឹងច្បាស់ហើយ បេក្ខជននាយករដ្ឋមន្រ្តី គឺសម្ដេចតេជោ ហ៊ុន សែន មានឯកឧត្ដមហ៊ុន ម៉ាណែត ឯណា? ដូច្នេះហើយ អាហ្នឹងពេលដែលគណបក្សប្រជាជន ឈ្នះឆ្នោត គឺសម្ដេចតេជោលោកបន្ត ធ្វើនាយករដ្ឋមន្រ្តីទៀត ។ ចំណែកឯកឧត្ដមហ៊ុន ម៉ាណែត បើគាត់ជាតំណាងរាស្រ្តជាប់ឆ្នោតគាត់ជាបេក្ខ ជននាយករដ្ឋមន្រ្តីអនាគត អាហ្នឹងគាត់ជាប់យកតែម្ដង មិនចាំបាច់ផ្ទេរអីទេ គឺគាត់ជាប់តែម្ដង ព្រោះជាប់ហើយ ព្រះកូណាលោកចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្ដមហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ហើយឯកឧត្ដមហ៊ុន ម៉ាណែត រៀបចំសមាសភាពគណៈរដ្ឋមន្រ្តី ដើម្បីទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ចំពោះអ្វីដែលខ្ញុំបានលើកឡើងថានៅពេលដែលមាន ព្យុះភ្លៀងផ្គរអុកឡុកសភាពការណ៍កម្ពុជា វាកាន់តែធ្វើឲ្យផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា មានសាមគ្គីឯក ភាពរឹងមាំថែមទៀតនោះ គឺយើងដឹងហើយតើថា ពេលណាដែលសភាពការណ៍កាន់តែស្មុគស្មាញហើយមាន ឈ្មោះភ្លៀងផ្គរហ្នឹង គឺថាគណបក្សប្រជាជន ជាទម្លាប់គឺកាន់តែមានការសាមគ្គី ឯកភាពផ្ទៃក្នុងរឹងមាំថែមទៀត មានការប្រុងប្រយ័ត្នកាន់តែខ្ពស់ថែមទៀត ដើម្បីការពារសមិទ្ធផល ស្នាដៃរបស់គណបក្ស ។ បានសេចក្ដីថា តែកាលណាពួកប្រឆាំងនិយាយបំបែក អាហ្នឹងយើងដឹងតែរួបរួមសាមគ្គី ឯកភាពទេ អត់មានពាក់ព័ន្ធរឿង ផ្ទេរអំណាចទេ ចង់ផ្ទេរអំណាច វាមាននីតិវិធីរបស់វាត្រឹមត្រូវ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញហ្នឹងយើងមិន បាច់និយាយអីទេ“ ។

សូមរម្លឹកថា នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា រយៈពេល ០២ថ្ងៃ កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ដែលមានសមាជិកចូលរួមសរុបចំនួន ៣៥៥៨រូប មកពីគ្រប់ស្ថាប័ន ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនោះ បានសម្រេចបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចហ៊ុន សែន ជា បេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិបន្ទាប់ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់អនាគត ។ ជាមួយនេះ គណបក្សប្រជាជនកម្ពុជា ក៏បានប្ដេជ្ញាចិត្តថា នឹងបន្តដឹកនាំប្រទេសដើម្បីលើក កម្ពស់កិត្យានុភាពរបស់កម្ពុជា លើឆាកអន្តរជាតិ និងបន្តរក្សាលំនឹងសេដ្ឋកិច្ចដែល កំពុងបន្តភាព ខ្លាំងរបស់ ខ្លួនជាសារវ័ន្ត ដែលតាមការរំពឹងទុក អាចនឹងកើនដល់ ៥,៦ ភាគរយ ក្នុងឆ្នាំ២០២៣ ។ ជាពិសេស មហាសន្និបាត របស់គណបក្សប្រជាជនកម្ពុជា នៅពេលនោះ ក៏បានដាក់ចេញនូវគោលដៅជាយុទ្ធសាស្រ្ត ៥ចំណុច និងគោល នយោបាយធំៗជាអាទិភាព សម្រាប់រយៈពេល៥ឆ្នាំបន្តទៀតផងដែរ ៕ កុលបុត្រ