Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិEU អំពាវនាវឱ្យអ៊ីរ៉ង់សហការជាមួយ IAEA ពាក់​ពន្ធនឹងសារធាតុអ៊ុយរ៉ាញ៉ូម

EU អំពាវនាវឱ្យអ៊ីរ៉ង់សហការជាមួយ IAEA ពាក់​ពន្ធនឹងសារធាតុអ៊ុយរ៉ាញ៉ូម

ប្រធានគោលនយោបាយការបរទេស អឺរ៉ុប លោក Jisep Borrell បាននិយាយ កាលពីថ្ងៃអាទិត្យថាសហភាព​អឺរ៉ុបជាថ្មី ម្តងទៀត បានជំរុញប្រទេសអ៊ីរ៉ង់ សហការ ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ  (IAEA) ។

លោក Borrell  បានធ្វើការអំពាវនាវ នេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Adollahian។ លោកបាននិយាយ នៅលើ Twitter  ថា ខ្ញុំបានគូសបញ្ជាក់ម្តងទៀតនូវ​ជំហររបស់ EU  លើអាកប្បកិរិយា របស់អ៊ីរ៉ង់ ដោយសុំឱ្យបញ្ឈប់ការរំលោភ សិទ្ធិមនុស្ស បញ្ឈប់ការគាំទ្រ​ចំ​ពោះសង្គ្រាម ឈ្លានពានរបស់រុស្ស៊ី និងបញ្ឈប់ការឃុំខ្លួន ដោយអយុត្តិធម៌ នៃពលរដ្ឋ EU។

អ៊ីរ៉ង់ បដិសេធពាក់ព័ន្ធនឹងសារធាតុ អ៊ុយរ៉ាញ៉ូម

ប្រទេសអ៊ីរ៉ង់ បានបដិសេធរបាយការណ៍ អន្តរជាតិមួយ ដែលថាខ្លួនបានចម្រាញ់សារ-ធាតុអ៊ុយរ៉ាញ៉ូមចំនួន ៨៤% ហើយបាន អះអាងថា ការចម្រាញ់របស់ខ្លួនមិនលើស ពី ៦០% ទេ។

អ្នកនាំពាក្យទីភ្នាក់ងារថាមពលអាតូ-មិកអ៊ីរ៉ង់ លោក Behrouz Kamalvandi បាននិយាយកាលពី​ល្ងាចថ្ងៃអា​ទិត្យ​ថា ការ ចោទប្រកាន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរ- ជាតិថា ប្រទេសរបស់លោកបាន​បង្កើនសារ-ធាតុអ៊ុយ​រ៉ាញ៉ូម​ដល់ទៅ ៨៤% គឺជាការ អះអាងមិនពិត។ នេះបើយោងតាមទីភ្នាក់ងារ ផ្លូវការរបស់រដ្ឋ Iran។

លោកបានមានប្រសាសន៍ថា វត្តមាន នៃភាគល្អិតអ៊ុយរ៉ាញ៉ូម ដែលមានច្រើនជាង ៦០% ក្នុងអំឡុងពេលដំណើរ​ការចម្រាញ់ មិនមែនមានន័យថា អ៊ុយរ៉ាញ៉ូម ត្រូវបាន ចម្រាញ់លើសពី៦០% ទេ ហើយរហូតមក ដល់ពេលនេះ​យើង​​មិនទាន់ចម្រាញ់លើសពី ៦០%៕

RELATED ARTICLES